កាលពីថ្ងៃទី១១ មីនា ឆ្នាំ២០២០ អ្នកស្រុករតនៈ មណ្ឌល បានចែកអាកុល និងជែលលាងដៃប្រមាណជិត៥ពាន់ដប ដល់បងប្អូនប្រជាពលរដ្ឋ អ្នករស់នៅទីនោះ។ នេះក៏ជាទង្វើល្អមួយ ដែលផ្ដល់ប្រយោជន៏ ដើម្បីជួយសម្រួលដល់កង្វះខាតរបស់ប្រជាពលរដ្ឋ ដែលប្រឈមនឹងបញ្ហាម៉ាស់ និង អាល់កុលលាងដៃឡើងថ្លៃ។
អ្នកនាងអ៊ុំ សុភា ដែលជាអ្នកលក់អនឡាញល្បីឈ្មោះ និងមានរូបសម្បត្តិស្អាត ផង ត្រូវបានគេសរសើរថាចិត្តល្អគួរអោយសរសើរ ដោយសារតែអ្នកនាងចំណាយថវិកាផ្ទាល់ជារឿយៗ ដើម្បីចូលរួមក្នុងកិច្ចការសង្គម។ អគ្គនាយិកា ER-P BRAND រូបនេះ បានសម្រេចចិត្ត យកអាកុល និង ជែលលាងដៃចំនួន ៤៦០០ដប ទៅចែកជូនដោយផ្ទាល់ ដល់អ្នករស់នៅស្រុករតនៈ មណ្ឌល។ កត្តាទាំងនេះដើម្បីចូលរួមលើក កម្ពស់ផ្នែកអនាម័យ និងជួយសម្រួលប្រជាពលដ្ឋនៅទីនោះបានខ្លះ។ហើយ ចិត្តល្អ បានអោយដឹងថា អ្នកនាងសុខចិត្តយក ប្រាក់ចំណេញពីផលិតផល មកធ្វើកម្មវិធីចុះចែក ទឹកអាកុល និងជែលលាងដៃ ដល់បងប្អូនខាងលើ។ គោលបំណងចង់ បង្ហាញការជួយគ្នាទៅវិញទៅមក ណាមួយសម្រួលខ្លះៗតាមតែអាចធ្វើបាន។ ជាពិសេសដើម្បីចូលរួម សូមមេត្តាដល់អ្នកលក់ទាំងឡាយកុំតម្លើងថ្លៃ របស់ប្រើប្រាស់ការពារអនាម័យ ដូចជាម៉ាស់ និងរបស់លាងដៃ។