យោងតាមហ្វេសប៊ុកឈ្មោះ Tuon Polo បានសរសេរបង្ហោះថា “✌️✌️ លោកអ៊ុំម្នាក់គាត់ស្រវឹងស្រាបើកម៉ូតូធ្លាក់ស្ពានចូលទៅក្នុងទឹក គាត់ពិតជាមហាសំណាងល្អណាស់ ដែរបានក្រុមការងារខ្ងុំ ចុះទៅជួយស្រង់គាត់អោយរួចជីវិត ហើយឥឡូនេះបានបងប៉ូលិស នាំគាត់ទៅផ្ទះគាត់ដល់ដោយសុវត្ថភាពហើយ….បើពិសារស្រា កុំបើកបរ ពីបំនងល្អដោយក្រុមហ៊ុន តែបៃតង ថេនសៃ យូឈិ??”។ ម្ចាស់ហ្វ្រេសប៊ុកដដែលបញ្ជាក់ថា អ្នកបើកម៉ូតូស្រវឹងធ្លាក់ស្ពានហើយធ្លាក់ចូលក្នុងទឹកនោះ បានកើតមានក្នុងឃុំថ្មស ស្រុកបុទុមសាគរ ក្នុងខេត្តកោះកុង ដោយហេតុការណ៌នោះ ប្រសិនបើក្រុមការងាររបស់ក្រុមហ៊ុន ភេសជ្ជៈ តែបៃតង ថេនសៃ យូឈិ បានឃើញ និងជួយសង្គ្រោះទាន់ទេ គឺអាចនឹងមានហេតុការណ៍អាក្រក់កើតឡើង ដោយសារតែលោកអ៊ុំមានសភាពស្រវឹងខ្លាំង ហើយនៅពេលធ្លាក់ស្ពាន គឺទាំងមនុស្ស និង ម៉ូតូ ធ្លាក់ចូលក្នុងទឹក។