ជាង៣០០នាក់ ចូលរួមកម្មវិធី”សាមគ្គីប្រាក់លាន” ស្វែងយល់ពីការថតរូប

0

កាលពីថ្ងៃទី៨ កុម្ភៈ ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ មានបើកកម្មវិធី”សាមគ្គីប្រាក់លាន”ធំមួយ ដែលមានអ្នកចូលរួមរហូតដល់៣៦០នាក់។ នេះជាកម្មវិធីចែករំលែកចំណេះដឹង ជាពិសេសបទពិសោធន៍ជោគជ័យ និងជំនាញថតរូបអោយទាក់ទាញធំមួយ ដែលអ្នកចូលរួមក៏សុទ្ធសឹងតែជាអ្នកជោគជ័យក្នុងមុខអនឡាញ ជាអ្នកតំណាងឆ្នើមៗ។

លោក ឆាយ ភិរម្យ CEO ក្រុមហ៊ុន PKA Cosmictic និងជាអ្នករៀបចំកម្មវិធី បានថ្លែងបញ្ជាក់ថា នេះជាការជួបជុំទ្រង់់ទ្រាយធំលើកទី១ ដែលក្រុមហ៊ុនរបស់លោកបានរៀបចំឡើង បន្ទាប់ពីលោក និងភរិយាជាជនជាតិថៃ បណ្ដាក់ទុនបើកជំនួញលើមុខជំនួញនេះ ប្រមាណជិត២ឆ្នាំ។ ហេតុផលដែលលោករៀបចំកម្មវិធីនេះ គឺដើម្បីផ្ដល់ឱកាសអោយតំណាងចែកចាយរបស់ក្រុមហ៊ុនចំនួន៣៦០នាក់ ដែលសុទ្ធតែជាអ្នកតំណាងឆ្នើមៗ បានជួបគ្នា បានស្គាល់គ្នា បានចែករំលែកបទពិសោធន៍ជោគជ័យគ្នា និងសំខាន់បំផុតគឺ ប្រមូលផ្ដុំពួកគាត់អោយមកទទួលការបណ្ដុះបណ្ដាលដល់ផ្នែកថតសែលហ្វី និង ថតផលិតផល ដើម្បីអោយការបង្ហោះលក់ កាន់តែមានភាពទាក់ទាញ។ ក្នុងនោះក៏បង្រៀនពីបច្ចេកទេសសរសេរបង្ហោះ និងពីតិកនិកក្នុងការពន្យល់អតិថិជនផងដែរ ហើយដោយសារតែមុខជំនួញដែលបានកើតឡើង គឺផ្ដើមពីកម្លាំងសាមគ្គីរបស់តំណាងចែកចាយទាំងអស់ ទើបលោកសម្រេចដាក់ឈ្មោះកម្មវិធីដែលបានធ្វើឡើងថា កម្មវិធី”សាមគ្គីប្រាក់លាន”។

យ៉ាងណាមិញក្រុមហ៊ុនធ្លាប់បានធ្វើកម្មវិធីជួបជុំជាមួយអ្នកតំណាងរបស់ខ្លួនជាហូរហែរមកហើយ ដោយមានទាំងការផ្ដល់រង្វាន់លើកទឹកចិត្ត និងដំណើរកម្សាន្តនៅក្រៅប្រទេសផង។ មកទល់ពេលនេះ ក្រុមហ៊ុនមានតំណាងចែកចាយនៅទូរទាំងប្រទេសប្រមាណជាង២០០០នាក់ អញ្ចឹងហើយទើបក្រុមហ៊ុននឹងមានគម្រោងបើកវគ្គបណ្ដុះបណ្ដាលបែបនេះលើកក្រោយធំជាងនេះ បន្ទាប់ពីបញ្ចប់កម្មវិធី”សាមគ្គីប្រាក់លាន”ជោគជ័យ៕