ចាប់ពីថ្ងៃទី២៩ វិច្ឆិកា រហូតដល់ថ្ងៃទី៣ ធ្នូ ក្នុងឆ្នាំ២០១៩នេះ ខេត្តសៀមរាប នឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍ព្យុះហយាត្រាជាអន្តរជាតិធំមួយឈ្មោះ Dham Yatra ដែលជាព្យុះហយាត្រាដើម្បីសាសនា និងទំនាក់ទំនងការទូតរវាងកម្ពុជា និង ឥណ្ឌា ហើយមានប្រទេសជាច្រើនចូលរួម។ ប្រតិភូឥណ្ឌា ដែលជាគណកម្មការរៀបចំធំមួយ ក្នុងព្រឹត្តិការណ៍នេះ បានមកដល់ប្រទេសកម្ពុជា កាលពីព្រឹកថ្ងៃទី២៩ វិច្ឆិកា និងបានប្រាប់អោយដឹងពីមូលហេតុនៃការផ្ដើមអោយមានការរៀបចំនេះ។
លោក Dr.S.Sirajudeen តំណាងជាន់ខ្ពស់ប្រតិភូឥណ្ឌា បានថ្លែងបញ្ជាក់ថា ហេតុផលដែលនាំអោយមានការរៀបចំនេះ គឺដើម្បីស្វែងរកសប្បុរសជនខាងផ្នែកសាសនា ដើម្បីអោយជួយបរិច្ចាគជាថិវកាជាប្រយោជន៍ដល់សាសនានៅកម្ពុជា និងដើម្បីអោយកម្ពុជា ដែលជាម្ចាស់ផ្ទះនៅក្នុងឆ្នាំនេះ មានលទ្ធភាពកសាងវិហារមួយ ដើម្បីបម្រើអោយប្រយោជន៍សង្គម និងពុទ្ធសាសនា។ លោកថាប្រទេសឥណ្ឌា និងសម្ដេចសង្ឃឥណ្ឌា គឺជាអ្នកផ្ដើមរៀបចំអោយមានព្រឹត្តិការណ៍នេះ និងបានរៀបចំជ្រើសយកទឹកដីខេត្រសៀមរាបជាទីតាំងដែលត្រូវស្វែងរកការសាងសងព្រះវិហារធំមួយ សម្រាប់អ្នកមានជំនឿលើព្រះពុទ្ធសាសនានៅក្នុងពេលខាងមុខ។ ឥណ្ឌាក៏បានអញ្ជើញសប្បុរសជនជាច្រើនអោយចូលរួមក្នយងព្រឹត្តិការណ៍នេះផងដែរ ដើម្បីផ្ដល់លទ្ធភាពក្នុងការសម្រេចគោលដៅ។ ក្នុងនោះក៏មិនខុសពីការរួមចំណែកជួយអភិវឌ្ឍន៏កម្ពុជា អោយមានសន្ទុះរីកចំរើនផងដែរ ជាពិសេសលើវិស័យសង្គម និង សាសនា។ លោកថាពិធីនេះគឺជាការរៀបចំទ្វេរភាគីរវាងប្រទេសឥណ្ឌា និងកម្ពុជាប៉ុន្តែក៏មានការចូលរួមពីប្រទេសផ្សេងៗផងដែរ។ ក្រៅពីនោះប្រតិភូឥណ្ឌា ដែលបានប្រកាសខ្លួនមកជួយស្វែងរកមូលនិធិដល់កម្ពុជា ក្នុងការទ្រទ្រង់លើវិស័យសាសនា ក៏នឹងធ្វើទស្សនកិច្ចក្នុងតំបន់អង្គរ ដើម្បីផ្សព្វផ្សាយពីតំបន់វប្បធម៌ដ៏ល្បីនេះផងដែរ។
គួរបញ្ជាក់ថា ដំណើរមកដល់របស់ប្រតិភូឥណ្ឌា ត្រូវបានទទួលការស្វាគមន៍យ៉ាងកក់ក្ដៅពីលោកអឿន រតនៈ ដែលត្រូវគេស្គាល់ថារៀបចំបវរកញ្ញាអន្តរជាតិធំៗអោយមកប្រកួតនៅកម្ពុជា និងធ្លាប់បញ្ជូនស្រីស្អាតកម្ពុជា អោយទៅប្រកួតលើឆាកអន្តរជាតិច្រើនលើកមកហើយ៕
Congratulations.
Comments are closed.