គាំទ្រទេ! បើការប្រណាំងទូកង ត្រូវបានស្នើជាសម្បត្តិបេតិកភណ្ឌពិភពលោក

0

អត្ថបទ៖ លោក ឧត្តម

ស្របពេលដែលកម្ពុជាយើងបានដាក់សម្បត្តិវប្បធម៌ខ្មែរមួយចំនួន ជាសម្បត្តិបេតិកភណ្ឌ ក៏មានការលើកឡើងអោយស្នើដាក់បញ្ចូលការប្រណាំងទូកងរបស់កម្ពុជា ចូលបញ្ជីថ្នាក់ពិភពលោកផងដែរ។ ប្រសិនបើនោះជាដំណឹងល្អ ហើយ រដ្ឋាភិបាល គិតគូនោះ តើបងប្អូនជាជនរួមជាតិគាំទ្រដែរទេ?

លោក រ័ត្ន សណ្តាប់ អ្នកជំនាញអារ្យធ ម៌ខ្មែរ បានលើកឡើងថា បើសិនជារាជ រដ្ឋាភិបាល ជាពិសេសតាមរយៈក្រសួង ពាក់ព័ន្ធ រៀបចំចុះបញ្ជីការប្រណាំងទូក «ង» ធ្វើជាសម្បត្តិបេតិកភណ្ឌពិភព លោកថា គឺជារឿងល្អប្រសើរបំផុត ព្រោះ ជាមោទកភាពជាតិទាំងមូល។ ការចុះបញ្ជី ការប្រណាំងទូក« ង » ជាសម្បត្តិ បេតិកភណ្ឌពិភពលោក នឹងធ្វើឲ្យ ពិភពលោកឃើញថាខ្មែរយើង គឺជា អាណាចក្រមួយ ដែលចេះប្រើប្រាស់ ទូកមានភាពអស្ចារ្យណាស់។ លោកឍលើកឡើងបែបនេះ បន្ទាប់ពីយោងកាលពីសម័យបុព្វកាល ទូក « ង » ត្រូវបានគេ ប្រើ ដើម្បីធ្វើចម្បាំងហើយខ្មែរ គឺជាអតីត អាណាចក្រ ដែលពូកែធ្វើចម្បាំង ខាង ផ្លូវទឹក និងសម្អាងថាកម្ពុជាមានប្រពៃណីនេះជាប្រវត្តិសាស្ត្រជាយូរលង់ណាស់មកហើយ។ អ្នកជំនាញអារ្យធម៌ខ្មែររូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា « ខ្ញុំគិតថា បើសិនរាជរដ្ឋាភិបាល ឬក៏ក្រសួង ដែល ពាក់ព័ន្ធនឹងវប្បធម៌រៀបចំព្រះរាជពិធីអុំ ទូក ទៅក្នុងបេតិកភណ្ឌពិភពលោក វាជា មោទកភាពជាតិយើងធំណាស់។ មោទនភាពត្រង់ណា គឺ ចង់បង្ហាញ ឲ្យ ពិភពលោក ឃើញថា ខ្មែរយើងគឺជា អាណាចក្រមួយ ដែលចេះប្រើប្រាស់ទូក និងដឹងថាសម័យនោះមានភាពអស្ចារ្យ ណាស់ នៅក្នុងសឹកសង្គ្រាម » ។

លោក រ័ត្ន សណ្តាប់ បានបន្តថា ឥឡូវ នេះ ទូកលែងប្រើប្រាស់ ធ្វើសឹកសង្គ្រាម ហើយ គឺ គេយកទៅប្រើជាការប្រណាំងប្រពៃណី និង បង្ហាញពីទំនៀមទម្លាប់។ បើនិយាយពីទូកខ្មែរទៀតសោត នៅសម័ យបុព្វកាល វាមានលក្ខណៈពិសេសជាង ទូក នៃប្រទេសដទៃ។ ពិសេសត្រង់ថា គេ មិនទៅប្រើប្រាស់ធម្មតា មិនអាចយក ទូក នោះ ទៅដឹកភ្ញៀវរកស៉ីបានទេ គឺ គេទុក ចម្បាំង បន្ទាប់មក គេយកទៅ ទុកមាន ក្បូនខ្នាត ត្រឹមត្រូវ អត់ឲ្យអ្នកណា ប៉ះពាល់ អ្វីទេ ព្រោះទូកចម្បាំង ទូកសឹក គេមានតំណមច្បាស់លាស់។ លោក បញ្ជាក់ទៀតថា ទូកខ្មែរ មានអាយុ រាប់ពាន់ឆ្នាំមកហើយ។ យើងត្រូវបង្ហាញ ដល់អន្តរជាតិឲ្យគេសរសើរថា ខ្មែរយើង ពីដើមមិនធម្មតា៕