កាលពីថ្ងៃទី១ វិច្ឆិកា ឆ្នាំ២០២៥ បណ្ដាសាលានៅទូទាំងប្រទេសបានបើកបវេសនកាលយ៉ាងគគ្រេង ដើម្បីបើកទំព័រឆ្នាំសិក្សាថ្មីបន្ទាប់ពីបានបញ្ចប់វិស្សមកាល។
ក្នុងនាមជាសប្បុរសជន និង ក្នុងនាមជា CEO របស់ ក្រុមហ៊ុន សូឡាគ្រុប លោកស្រី ឡា សូឡី បានជំនួសមុខអោយលោកឧកញ៉ា កែវ ឡា ជាឪពុក បាននាំយកជំនួយជាថវិកា និង សម្ភារៈសិក្សាជាច្រើន យកទៅប្រគល់ជូនគណគ្រប់គ្រងសាលាសឡា និង សិស្សានុសិស្សនៅទីនោះ ដើម្បីជាការលើកទឹកចិត្តថ្ងៃបើកបវេសនកាលថ្មី និង ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ចំពោះលោកគ្រូអ្នកគ្រូ និង សិស្សសាលានៅលាលាបឋមសិក្សាសឡាទាំងមូល។
លោកស្រីបញ្ជាក់ថា ក្នុងនាមជា CEO របស់ក្រុមហ៊ុនសូឡាគ្រុប លោកស្រី និង លោកឪពុក គឺលោកឧកញ៉ា កែវ ឡា និង ក្រុមការងារ នៅតែមានការគិតគូរខ្ពស់ចំពោះសាលាបឋមសិក្សាសឡា ដោយនៅតែបន្តជ្រោមជ្រែងនូវការកសាងសមិទ្ធិផលបន្តបន្ទាប់ និង នៅតែបន្តចែកជូននូវសម្ភារៈសិក្សាជូនដល់ប្អូនៗ ក៏ដូចជាលោកគ្រូអ្នកគ្រូទាំងអស់ ដើម្បីអោយវិស័យសិក្សានៅក្នុងសាលាទាំងមូលកាន់តែមានការរីកចំរើន។
ទន្ទឹមនឹងការពាំនាំនូវការសួរសុខទុក្ខពីលោកឧកញ៉ា កែវ ឡា លោកស្រីក៏សន្យាថានឹងបន្តជួយជ្រោមជ្រែងដល់សាលាមួយនេះ នាពេលបន្តបន្ទាប់។


























