ចាត់ទុកថាគឺមោទនភាពធំមួយ ដែលផលិតផលសាប៊ូដុសខ្លួនឈូកមាស អាចផលិតនៅក្នុងសិប្បកម្មក្នុងស្រុក ដែលការបង្កើតប្រេននេះ មិនត្រឹមជួយអោយមានកំណើនផលិតផលក្នុងស្រុកតែម្យ៉ាងនោះទេ តែក៏ជួយអោយសិប្បកម្មកាន់តែមានសង្វាក់ផលិតកម្មកាន់តែរឹងមាំ និង ជួយអោយបងប្អូនកូនខ្មែរ ដែលបំពេញការងារ នៅក្នុងសិប្បកម្មមានប្រាក់ចំណូលជាប្រចាំផងដែរ។
លោកស្រី សេង តារា CEO ប្រេនឈូកមាស បានលើកឡើងថា ដោយសារតែមើលឃើញថាតម្រូវការផលិតផលក្នុងស្រុក កាន់តែមានកំណើនកើនឡើង និង ដើម្បីឆ្លើយចំពោះពហិការរបស់កូនខ្មែរ ទៅលើផលិតផលសៀម ទើបក្រុមហ៊ុនរបស់លោកស្រីសម្រេចចិត្តបង្កើតប្រេននេះឡើង។
មកទល់បច្ចុប្បន្ន សាប៊ូដុសខ្លួនឈូកមាសមានសាប៊ូដុសខ្លួនចំនួន៣ក្លិន គឺក្លិនម្លិះ ក្លិនត្រសក់ស្រូវ និង ក្លិនទឹកអប់ ដោយសារសាប៊ូប្រភេទនេះ
093609168 / 093609168