ស្ទើរតែមិនគួរឲ្យជឿ លោកឧកញ៉ាចិត្តធម៌ដ៏ល្បី១រូប ដែលជាម្ចាស់ក្រុមហ៊ុន សេង ហាន ឯ,ក(SH) ហើយក៏ធ្លាប់បានបួសរៀនមានចំណេះដឹងយ៉ាងជ្រៅជ្រះក្នុងព្រះពុទ្ឋសាសនា និងជាប្រធានសមាគមព្រះធម៌ដើម្បីអប់រំយុវជនកម្ពុជា បានសរសើរដល់លោកគ្រូ នីរ៉ាន់ ដែលចេះចាំនូវក្បួនតារាសាស្រ្ត និង ជ័យភូមិបុរាណខ្មែរយ៉ាងច្បាស់លាស់ក្រោយពីបានអញ្ចេីញលោកគ្រូ ទៅពិនិត្យ និងផ្ទៀងផ្ទាត់ដើម្បីរៀបចំទីតាំងឲ្យបានត្រឹមត្រូវតាមក្បួនជ័យភូមិបុរាណខ្មែរឡើងវិញ។
លោកឧកញ៉ាបានលើកឡើងបន្ថែមទៀតថា ខ្ញុំមិននឹកស្មានថាក្បួនជ័យភូមិបុរាណខ្មែរអស្ចារ្យដល់ថ្នាក់និងសោះ កន្លងទៅធ្លាប់ជួបលោកគ្រូ អ្នកគ្រូច្រើនមកដែរហើយ តែពេលបានជួបលោកគ្រូ នីរ៉ាន់ ច្បាស់ដូចបើករបស់ដែលផ្កាប់ឲ្យផ្ងារឡើង ក្រោយពីបានផ្ទៀងផ្ទាត់ និងស្តាប់ការពន្យល់របស់លោគ្រូ។