កាលពីថ្ងៃទី៤ កក្កដា ឆ្នាំ២០២៥ លោកស្រី វ៉ា ផល្លី និង លោក ពេជ្រ ភារិទ្ធ ម្ចាស់យាន្តដ្ឋាន Car Power បានរៀបចំពិធីឡើងគេដ្ឋានតម្លៃជាងកន្លះលានដុល្លារយ៉ាងអធឹកអធម ដោយលោកស្រី និង ស្វាមី លេងឈុតធំតែម្ដង ទាំងការរៀបចំពិធី ទាំងការចំណាយលើក្រុមតារាល្បីៗ ទាំងការរំលេចគ្រឿងអលង្កា និង ការរៀបចំពិធី។
លោកស្រី វ៉ា ផល្លី ដែលគេស្គាល់ថាគឺជាអ្នកពូកែធ្វើឃ្លីបវីដេអូប្រូម៉ូតទីផ្សាររថយន្តមួយរូប បានលើកឡើងថា លោកស្រី មានផ្ទះជាច្រើនកន្លែង និង ច្រើនទីតាំងមកហើយ តែលោកស្រីមិនដែលបានរៀបចំពិធីធំម្ដងណាឡើយ ទើបតែលើកនេះប៉ុណ្ណោះ ដែលលោកស្រី សុខចិត្តធ្វើពិធីអញ្ជើញភ្ញៀវទ្រង់ទ្រាយធំ អញ្ចឹងហើយទើបលោកស្រី សម្រេចចិត្តលែងមកអស់ដៃតែម្ដង ដើម្បីជាការលើកមុខមាត់ភ្ញៀវកិត្តិយស និង ដើម្បីទុកជាអនុស្សាវរីយ៍ កុំអោយស្ទើរមុខស្ទើរក្រោយ។
ក្នុងនោះលោកស្រី និង ស្វាមី ក៏បានតំរៀបរថយន្តជាច្រើននៅអមខាងមុខរោងពិធីផងដែរ ដើម្បីបង្ហាញពីភាពជោគជ័យនៃអាជីវកម្ម និង ចង់បញ្ជាក់ថា នៅក្នុងយានដ្ឋាន Car Power របស់លោកស្រី និង ស្វាមី គឺរថយន្តប្រភេទណាក៏មាន ហើយលក្ខណ្ឌបង់រំលោះក៏ងាយស្រួល ដើម្បីអោយងាយស្រួលដល់អតិថិជន។
លោកស្រីក៏ថ្លែងអំណរគុណចំពោះភ្ញៀវដែលបានអញ្ជើញផងដែរ ដែលមកចូលរួមឡើងណែនរោង បើទោះជាលោកស្រី ចេះបារម្ភថាខ្លាចភ្ញៀងហើយនឹងមានអវត្តមានច្រើន។
លោកស្រីថា ហេតុផលតែមួយគត់ ដែលធ្វើអោយលោកស្រី និង ស្វាមីអាចមានថ្ងៃនេះ ទី១ គឺភាពស្មោះត្រង់រវាងគ្នា ការតស៊ូ និង ការរកស៊ីដោយសុច្ចរឹត ពោលគឺឡានបើផ្សារ បុក ឬ អន់កន្លែងណា គឺលោកស្រីធ្វើវីដេអូបង្ហាញទាំងអស់ គឺមិនលាក់បាំងអតិថិជននោះឡើយ។