ស្ដាប់បទពិសោធន៍អ្នកត្រូវអំពើគេ មុនជួបអ្នកគ្រូក្មេងព្រហ្មចារិយ៍

0

អ្នកស្រី ក ដែលសារព័ត៌មានរបស់យើងសុំមិនបង្ហាញឈ្មោះពិត បានរៀបរាប់ថា រយះពេលជាង៥ឆ្នាំមកហើយ ដែលអ្នកស្រី មានអាការៈឈឺក្នុងពោះ និង ចុកចាប់ពេញខ្លួន ហើយគេងមិនលក់។

រយៈពេលច្រើនឆ្នាំមកនេះ អ្នកស្រីស្វែងរកការព្យាបាលទាំងក្នុង និង ក្រៅប្រទេស រួមមានថៃ វៀតណាម ហើយក៏ឈានដល់ការវះកាត់ថង់ប្រម៉ាត់ផងដែរ ប៉ុន្តែចុថក្រោយគឺនៅតែមិនធូរ ដោយនៅតែបន្តភាពចុកចាប់រៀងរាល់ពេលយប់ ដែលហាក់ដូចជាត្រូវគេចាក់នឹងកាំបិតមុតស្រួច។

អ្នកស្រីក៏ត្រូវបានគេជូនទៅរកគ្រូដោះអំពើជាច្រើនកន្លែងផងដែរ តែបានត្រឹមតែគ្រូៗទាមទាអោយធ្វើនេះធ្វើនោះ ចុងក្រោយគឺនៅតែមិនបាត់។ អ្នកស្រីទើបតែត្រូវបានកូនចៅជូនមកជួបអ្នកគ្រូក្មេង ទូចសុខមីល ដែលជាគ្រូដោះអំពើនៅផ្សារក្រមួន ចាក់អង្រែប្រហែលកន្លះខែមុនប៉ុណ្ណោះ។

ជាលទ្ធផលគឺអ្នកគ្រូគ្រាន់តែស្រោចទឹក និង អោយពិសារម្លូរបៀកក្រមួន តែមួយរយៈ ក៏ចាប់ផ្ដើមមានអាការៈធូរស្រាល។ អ្នកស្រីថា អ្នកគ្រូក្មេង ពិតជាមានជំនាញដោះអំពើ អ្វីដែលសំខាន់ គឺមិនតម្រូវអោយចំណាយដូចពេលជួបគ្រូផ្សេងៗ។ មកទល់ពេលនេះ អ្នកស្រីបានមកជួបអ្មកគ្រូ ហើយបានមកដោះអំពើជាមួយអ្នកគ្រូបានច្រើនលើកមកហើយ ដោយធ្វើអោយសភាពជម្ងឺធូរស្រាលជារៀងរាល់ថ្ងៃទើបអ្នកស្រីឆ្លៀតមកកម្រខាន។

អ្នកនាង លីដា ក៏ជាអ្នកជម្ងឺម្នាក់ដែលបានមកដោះអំពើពីម្ដាយមីងដែលខឹងច្រណែនផងដែរ ដោយមុនពេលមកជួបអ្នកគ្រូអ្នកនាងមានសភាពដេកបញ្ឈរភ្នែកទល់ៗភ្លឺ ហើយឃើញខ្មោចមកធ្វើទុកបុកម្នេញជារៀងរាល់យប់។ យប់ខ្លះអ្មកនាងមានសភាពចុកពេញខ្លួន ដូចត្រូវគេចាក់នឹងកាំបិតធំៗ ហើយពេលទៅជួបគ្រូពេទ្យ គេតែងអោយគាត់ប្រើថ្នាំសរសៃប្រាសាទ និង កាន់តែធ្វើទុក្ខនៅពេលលេបច្រើនៗ។

អ្នកនាងថាខ្លួនចាញ់បោកគ្រូបារមី គ្រូអាគមចង់អស់ពីខ្លួនហើយ ទើបមកទើនឹងអ្នកគ្រូក្មេង ដោយអ្នកគ្រូបានជួយដោះអំពើ ជួយអោយអ្នកនាង បានក្លាយជាសភាពដូចដើម ទើបអ្នកនាងយល់ថា ជីវិតខ្លួនឯងត្រូវបានប្រោះអោយរស់ម្ដងទៀត ក្រោយពីបានស្គាល់អ្នកគ្រូ។

អ្នកគ្រូក្មេង ទូច សុខមីល បានថ្លែងប្រាប់ថា ក្នុងវ័យ៨ឆ្នាំ អ្នកគ្រូតែងតែយល់សប្តិឃើញអ្នកសច្ចំ នាំទៅរៀនបាលីនៅកន្លែងមួយ ហើយបាលីទាំងនោះតែងតែចេះចាំ នៅពេលដឹងខ្លួន ហើយលោកតាលោកយាយដែលតែងបង្រៀនបាលីនៅក្នុងយល់សប្តិនោះ តែងតែប្រាប់អោយសូត្របាលីនេះ ជួយដោះអំពើអ្នកជម្ងឺ តែអ្នកគ្រូមិនដែលជឿទេ។

រហូតដល់ថ្ងៃមួយម៉ាក់យាយរបស់អ្នកគ្រូកាន់តែមានសភាពត្រូវអំពើគេ ហើយអ្នកគ្រូបានសូត្របាលីទាំងនោះព្យាបាល ហើយម៉ាក់យាយបានជា ទើបអ្នកគ្រូចាប់ផ្ដើមគោរពអ្នកសច្ចំដែលមកពន្យល់សប្តិនោះ។ តៗមកអ្នកគ្រូក៏ចេះតែជួយដោះអំពើអ្នកមកពឹងតិចតួចៗ ហើយគេជាគេល្បីតគ្នារហូត ទើបឈានដល់អាយុ១១ ឆ្នាំអ្នកគ្រូក៏បើកទទួលព្យាបាលតែម្ដង។

មកដល់ពេលនេះ អ្នកគ្រូមានវ័យ១៥ឆ្នាំហើយ តែទទួលតែដោះអំពើ និង ជួយបើករាសី អោយលក់ដូរដាច់ ឬ រកស៊ីមានបានប៉ុណ្ណោះ ចំណែករឿងធ្វើស្នេហ៍ ឬ ធ្វើអំពើដាក់គេវិញ គឺអ្នកគ្រូមិនប្រព្រឹត្តិឡើយ។ អ្នកគ្រូថា អ្នកមករកអ្នកគ្រូ បើជាអ្នកអត់ គឺព្យាបាលអោយមិនគិតថ្លៃតែម្ដង ព្រោះបារមីអ្នកសច្ចំដែលថែរក្សាអ្នកគ្រូ គឺមិនតម្រូវអោយលោភលន់ឡើយ។