អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា អំពាវនាវអោយមានកម្លាំងសាមគ្គីគាំទ្រ « មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន » ដែលដឹកនាំដោយប្រមុខរាជរដ្ឋាភិបាល

0


ដើម្បីបង្ហាញនូវឆន្ទៈ និងស្មារតីរួបរួមជាតិតែមួយ សភាពាណិជ្ជកម្មកម្ពុជា ដែលមានអ្នកឧកញ៉ា គិត ម៉េង ជាប្រធាន បានប្រកាសអំពាវនាវដល់ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ជនរួមជាតិទាំងអស់ ទាំងក្នុងស្រុក និងក្រៅស្រុក ដែលជាអាជីវករ ពាណិជ្ជករ ម្ចាស់សហគ្រាស និងក្រុមហ៊ុន នៅទូទាំងរាជធានី-ខេត្ត និងការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាក្រៅប្រទេសទាំងអស់ ចូលរួម បរិច្ចាគជាវិភាគទានឱ្យបានច្រើនផុលផុសតាមការស្ម័គ្រចិត្ត ក្នុង “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” ក្នុងបុព្វហេតុការពារ និងអភិវឌ្ឍជាតិ ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍ នៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព ជាមួយនឹងរដ្ឋាភិបាលកម្ពុជា។

តបតាមការអំពាវនាវនេះ គេឃើញមានកម្លាំងចូលរួមយ៉ាងសស្រាក់សស្រាំ ដោយសប្បុរសជនខ្លះ បានបរិច្ចាគរហូតដល់រាប់ម៉ឺនដុល្លារនោះផង។ ជាក់ស្ដែងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបរិច្ចាគរហូតដល់១លានដុល្លារ ខណៈពេលដែល លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និង ឧកញ៉ាៗ ជាច្រើនរូបផ្សេងទៀត ក៏កំពុងចូលរួមបរិច្ចាគក្នុងមូលនិធិនេះ។