កាលពីថ្ងៃ សុក្រ ទី 26 ខែកក្កដា ឆ្នាំ 2024 មុននេះ អ្នកស្រី ប៉ូ ស្រីគង់ ប្រធានសមាគម ស្នាមញញឹមថ្មីនៃក្ដីសង្ឃឹមរបស់កុមារ ព្រមទាំងស្វាមី បានដឹកនាំជំនួយពីសប្បុរសជនមួយចំនួន យកទៅចែកជូនដល់ប្អូនៗកុមារ លោកគ្រូ អ្នកគ្រូ នៅសាលារៀនមួយដែលស្ថិតនៅក្នុងតំបន់ដាច់ស្រយាលមួយនៅក្នុងភូមិ ជ័យសេនា ឃុំ តាកែនស្រុក ឈូក ខេត្តកំពត។
គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗកន្លងទៅនេះ លោកស្រីក៏ធ្លាប់បានចុះទៅសួរសុខទុក្ខអំពីស្ថានភាពក្មេងៗដែលកំពុងសិក្សានៅក្នុង សាលាបឋមសិក្សា សាមគ្គីភ្នំរលៀង នេះម្ដងរួចមកហើយ ដោយថែមទាំងបានពាំនាំយកជំនួយសប្បុរសជនពីក្រៅប្រទេស មកជួយក៏សាង សាលារៀន 1ខ្នង មាន4បន្ទប់ មានបន្ទប់ទឹក2 មានកន្លែងលាងដៃ បានបំពាក់អំពូលភ្លើង សូឡា មានអណ្តូងស្នប់1ធំ សម្រាប់ក្មេងៗនិងអ្នកភូមិសម្រាប់ប្រើប្រាស់ មានផ្លេហ្គ្រោន1ឈុតសម្រាប់ក្មេងៗលេង។
ហើយនៅថ្ងៃទី 26 ជាថ្មីម្ដងទៀតនេះ លោកស្រីក៏បាន ទៅជីកអណ្ដូងជូនសាលា ដោយពាំនាំនូវជំនួយឧបត្ថមផ្នែកចំណីអាហារសម្រន់មួយចំនួនបន្ថែមទៀតឱ្យក្មេងៗបានញ៉ំាឆ្ងាញ់ ដែលទទួលបានការឧបត្ថម្ភពីសំណាក់÷
1. លោក ទៀ ឆាយវ៉ែង បានផ្តល់បាយទាចំនួន170 ឈុត
2. លោកស្រី ម្ចាស់ហាងផ្ទះទាបានផ្តល់បាយទាចំនួន30ឈុត
3. លោក សៀង ហៃ ម្ចាស់ហាងបាយឆាសៀង ហៃ បានផ្តល់បាយឆាចំនួន20ឈុត។
ចាត់ទុកថាជាទឹកចិត្តមួយដ៏ប្រពៃដែលលោកស្រី ប៉ូ ស្រីគង់ បានខិតខំរ៉ៃអង្គាសនូវថវិការ ក៏ដូចជាការគៀងគសប្បុរសជនឧបត្ថមក្រោមរូបភាពផ្សេងៗដើម្បីបញ្ជូនបន្តទៅដល់ទីតាំងដែលកំពុងត្រូវការ ការជួយជ្រោមជ្រែង និង ខ្វះខាតជាងមណ្ឌលខ្លួន។ ចាត់ទុកថានេះគឺជាទឹកចិត្តនៃការចែករំលែកដ៏ប្រពៃមួយបើទោះជាអ្នកស្រីមាននាមជាប្រធានមណ្ឌលក៏ត្រូវការចាំបាច់នូវជំនួយឧបត្ថមពីសប្បុរសជនដើម្បីផ្គត់ផ្គង់ក្មេងៗកុមារកំព្រាដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន។