ក្រោយពេលដែលស្វាមីលាចាក់លោកទៅហើយបន្សល់បំណុលរាប់លានដុល្លារ ដែលជាបន្ទុកធ្លាក់មកលើកអ្នកនាង ស្រីអូន ចេញមុខសង់ជំនួស។ ឃើញថាមួយរយៈមុខអ្នកនាងកំប្រឹងស្វះស្វែង លក់ផលិតផលគ្រប់ទាំងអស់ក្នុង ក្រុហ៊ុនបញ្ចុះតម្លៃដែលមិនធ្លាប់មាន និង ធ្វើការលក់ដីឡូតិ៍ក្នុងបុរីបុស្បា ឡៃឡុង ដើម្បីសង់បំណុល និង សង់ផ្ទះជូនអតិថិជនដែលគម្រោងបុរីនៅជំពាក់។ មហាជនសសើរថាអ្នកនាងជាស្ត្រីរឹងមាំដែលរាំងនៅបំណុលជាច្រើនបែបនេះបាន ហើយអ្នកនាងក៏បានដោះស្រាយបំណុលបានច្រើនលានដែរហើយ ។
ប៉ុន្តែនៅថ្ងៃទី17ខែមីនា ឆ្នាំ2024មុននេះស្រាប់តែអ្នកនាងបានប្រកាសលក់ទ្រព្យជាបន្ទាន់នៅលើបណ្តាញហ្វេសបុកផ្ទាល់ខ្លួនថា” នាងខ្ញុំស្រីអូនបុស្បានឹងធ្វេីការប្រកាសលក់ទ្រព្យដែលមានដេីម្បីដោះស្រាយបំណុលនិងបញ្ហានៅបុរីបុស្បា🙏🏻កន្លងមកនាងខ្ញុំបានដោះស្រាយបញ្ហាទាំងអស់តាមដំណាក់កាល ហេីយ ចុងក្រោយនេះគឺដល់ដំណាក់កាលប្រកាសលក់ទ្រព្យដេីម្បីដោះបញ្ហាអោយអស់🙏🏻នាងខ្ញុំស្រីអូនបុស្បាសូមគោរពអរគុណដល់ម្ចាស់បំណុល និង អតិថិជនរបស់បុរីបុស្បា ដែលបានទុកពេលវេលាអោយនាងខ្ញុំដោះស្រាយបញ្ហាកន្លងមក🙏🏻 គុណនេះធំធេងខ្លាំងណាស់(អរគុណដែលទុកពេលវេលាអោយខ្ញុំដកដង្ហេីម)។
🙏🏻បន្ទាប់នាងខ្ញុំ ស្រីអូនបុស្បា និង ស្រីតូចបុស្បា សូមគោរពអរគុណដល់បងប្អូនពុកម៉ែពូមីងយាយតាទាំងអស់ក្នុងប្រទេសកម្ពុជាដែលបានលេីកទឹកចិត្តដល់នាងខ្ញុំនិងកូន🙏🏻❤️ ពាក្យលេីកទឹកចិត្តនេះគឺមានន័យនិងមានអនុភាពបំផុតសម្រាប់មនុស្សគ្រប់គ្នាក្នុងដំណាក់កាលជីវិតធ្លាក់ដល់ចំនុចសូន្យ🙏🏻 ចុងក្រោយនាងខ្ញុំសូមគោរពអរគុណជាខ្លាំងដល់អតិថិជនសម្រស់ធម្មជាតិ(ឃូសុី) ដែលតែងតែជួយគាំទ្រដោយក្ដីស្រលាញ់និងអាណិត🙏🏻
🙏🏻 ស្រីអូនបុស្បា ចងចាំជានិច្ចចំពោះអ្នកដែលជួយខ្ញុំក្នុងពេលវេលាដែលគួរអោយខ្លាចនេះ ដូចពាក្យដែលគេនិយាយថា ក្នុងពេលវេលាធ្លាក់ដល់ចំនុចសូន្យអ្នកដែលយេីងត្រូវចងចាំទុកគឺ អ្នកជួយនិងអ្នកជាន់ (បន្ថែមថ្មីទៀតគឺ អ្នកឈមេីល ហេីយស្រែកប្រាប់គេកុំអោយជួយយេីង ) ផ្ញេីរជូនមិត្តកូនចៅនិងបងប្អូនខ្ញុំជាពិសេស។