ទិដ្ឋភាពថ្ងៃពិធីរាប់បាត្រព្រះសង្ឃ១១០អង្គ របស់លោក ពោនដេគ័រ នៅខេត្តសៀមរាប

0

មកទល់ថ្ងៃនេះ ពិធីរាប់បាត្រ110អង្គ និង ពិធីចម្រើនព្រះជន្មឪពុករបស់លោក គឺនៅតែដក់ជាប់ក្នុងអារម្មណ៍របស់មហាជន ដោយសារតែពិធីនោះ ត្រូវបានរៀបចំឡើងយ៉ាងកក្រើក នៅខេត្តសៀមរាប។

នេះជាពិធី ដែលមានការចូលរួមពីព្រះចៅអធិការវត្តរហូតដល់ជាង40វត្ត នៅទូទាំងខេត្តសៀមរាប និង មួយចំនួនពីខេត្តកំពង់ធំ ហើយក៏ជាពិធីបុណ្យកត្តញូ និង ចម្រើនព្រះជន្មធំជាងប្រចាំខេត្ត ដោយសារតែលោក ពូក ពោន ដែលជាអ្នករៀបចំ គឺជាម្ចាស់ក្រុមហ៊ុនដេគ័រ ដែលបញ្ចេញអស់នូវសេវាកម្មរបស់ខ្លួន និង ក្រុមហ៊ុនដៃគូ យកមករួមបញ្ចូលនៅក្នុងពិធីតែមួយ ដែលធ្វើអោយគេមើលឃើញពីភាពឥតខ្ចោះតាំងពីថ្ងៃចូលរោង រហូតដល់បញ្ចប់ថ្ងៃទី2ផងដែរ។

ជាក់ស្ដែងគ្រាន់តែភេសជ្ជៈ គេឃើញលោកដាក់អោយទទួលយ៉ាងសេរី រហូតដល់រាប់ពាន់កែវ ដើម្បីអោយភ្ញៀវទទួលទានយ៉ាងបបូរផងដែរ ខណៈដែលម្ហូបអាហារវិញ ក៏ដាក់ទទួលភ្ញៀវមិនកំណត់។

លោក ពូក ពោន ម្ចាស់ក្រុមហ៊ុនពោនដេគ័រ បានលើកឡើងថា នេះជាពិធីដែលលោកធ្វើឡើងដើម្បីឧទ្ទិសកុសលជូនដល់ម្ដាយ និង ម្ដាយមីងលោក ដែលបានចែកឋានទៅ និង ដើម្បីធ្វើពិធីចម្រើនព្រះជន្មដល់លោកឪពុកក៏ដូចជាចង់អភិរក្សទម្រង់ពិធីចម្រើនព្រះជន្មនៅខេត្តសៀមរាបផង ទើបលោកនិមន្តព្រះសង្ឃដល់36វត្ត អោយមករៀបចំពិធី៕