កាលពីថ្ងៃទី៣ កុម្ភៈ ឆ្នាំ២០២៤ លោក កា ធី ដែលគេស្គាល់ថា គឺជាសប្បុរសជនមួយរូប ដែលបរិច្ចាគរាប់មិនអស់ និង ជាម្ចាស់ហាង សែនសប្បាយ ហ្គោលឌិន នៅសៀមរាប នៅខាងក្រោយស្តាតចាស់ បាននាំយកអំណោយជាច្រើន អមដោយថវិកា១០០ដុល្លារ យកទៅប្រគល់ជូន មណ្ឌលកុមារកំព្រា បេះដូង និង ក្ដីស្រឡាញ់ ដែលស្ថិតនៅខេត្តសៀមរាប។
ការបរិច្ចាគថវិកា និង ជំនួយ នេះ គឺបន្ទាប់ពីមានការប្រកាសថា មណ្ឌលកុមារកំព្រា ដែលចិញ្ចឹមក្មេងចំនួន៣៧នាក់មួយនេះ ប្រឈមនឹងត្រូវបិទទ្វារជាផ្លូវការនៅដើមខែកុម្ភៈនេះ ក្រោយពីម្ចាស់ផ្ទះដាក់កំហិតអោយរើចេញ ព្រោះតែបានជំពាក់ថ្លៃឈ្នួលរហូតដល់២ឆ្នាំ។
ក្នុងនោះ អ្នកនាង ប៉េងប៉ោង តារាកំប្លែង លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា ដែលបានចូលរួមយកអំណោយទៅប្រគល់ ក៏បានរួមគ្នា Live រៀបរាប់ពីទុក្ខលំបាករបស់មណ្ឌលជាមួយសប្បុរសជន ដែលជាម្ចាស់ហាង សែនសប្បាយ ហ្គោលឌិន ដើម្បីអំពាវនាវអោយម្ចាស់ផ្ទះបន្តទុកពេល និង ស្នើសុំអោយសប្បុរសជួយជាថវិកាតិចច្រើន ដើម្បីអោយមណ្ឌលមានថវិកាដោះស្រាយថ្លៃឈ្នួលផ្ទះដែលបានជំពាក់ផងដែរ ដើម្បីបន្តដណ្ដើមរបស់សមាគម។