អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន រិះគន់អាជ្ញាធរខេត្តកណ្ដាល

0

នៅលើបណ្ដាញសង្គមផ្លូវការ របស់អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន ដែលជាសែព្រះរាជវង្សខ្មែរមួយអង្គ លោកបានបង្ហោះអំពាវអោយអាជ្ញាខេត្តកណ្ដាល ជួយមើលខុសត្រូវរូបសំណាកជិះសេះរបស់ព្រះចៅអង្គឌួង ដែលជាអង្គព្រះមហាក្សត្រ ដែលបានពលីការពារទឹកដីខ្មែរ ក្នុងជំនាន់សៀម និង យួន បានហែកកម្ពុជាជា២នាពេលអតីតកាលផង ដើម្បីអោយសមនឹងព្រះឋានៈរបស់ព្រះអង្គ និង ដើម្បីជាការចាប់អារម្មណ៍ដល់អ្នកទេសចរណ៍ ដែលធ្វើដំណើរឆ្លងកាត់។

ការអំពាវនាវរបស់ទ្រង់ ក៏ជាការរិះគន់ចំពោះគណគ្រប់គ្រងរបស់ខេត្តនេះផងដែរ ដែលច្រើនឆ្នាំមកហើយ នៅតែគ្មានការថែទាំ ហើយបណ្ដោយអោយនិមិត្តរូបមួយដ៏សំខាន់របស់ខេត្ត និង របស់កម្ពុជាមានសភាព ដូចកន្លែងគេបោះបង់ចោល។

អ្នកអង្គម្ចាស់ សិទ្ធិដែន បានសរសេរបង្ហោះអមដោយរូបភាពចុះទៅថតផ្ទាល់ថា “ខ្ញុំសូម​ជម្រាបជូន​ ឯកឧត្តម​ គង់​ សោភណ្ឌ​ អភិបាលខេត្ត​ នៃគណ:អភិបាល​ ខេត្តកណ្តាល​ និង​ ជាពិសេសលោកចៅហ្វាយស្រុក​ពញាឮ​ លោក​ ថន​ សុវណ្ណា​​ មេត្តាជួយ​ សំរួលជួសជុល​ លាបថ្នាំពណ៌នៅទីតាំង​ព្រះបរមរូបសំណាក​ ម្ចាស់ផែនដីព្រះបាទសម្តេចតាអង្គឌួងដោយអនុគ្រោះផង​ ។​

សូមលោកចៅហ្វាយស្រុក​ពញាឮ​ មិនត្រូវទុកចោលចឹងទេ​” ។ ជាមួយនឹងការបង្ហោះនេះ ក៏មានអ្នកចែកចាយ និង រិះគន់ចំពោះគណខេត្តនេះផងដែរ បន្ទាប់ពីទីសក្ការៈ និង រូបសំណាករបស់ព្រះបាទអង្គឌួង ត្រូវគេមើលឃើញថា ខ្វះការថែទាំ មិនសមជារូបសំណាករបស់អតីតព្រះចៅផែនដី។