លោកតាដ៏កម្សត់នៅខេត្តកំពត ទទួលអំណោយពីក្រុមហ៊ុន លាភមហាសម្បត្តិឡូតូ

0

កាលពីថ្ងៃទី២០ ធ្នូ ឆ្នាំ២០២៣ ក្រុមហ៊ុនលាភមហាសម្បត្តិឡូតូ បានចាត់អោយតំណាងក្រុមហ៊ុនដឹកនាំយកថវិកា១លានរៀល និង អំណោយជាស្បៀងជាច្រើន យកទៅប្រគល់ជូនដល់ លោកតា ជិន ណាត និង លោកយាយ ប៉ុន ជៀម ដែលជាគ្រួសារដ៏កម្សត់ ដល់ខេត្តកំពត បន្ទាប់ពីដំណឹងដ៏កម្សត់របស់លោកតាជាប្ដី ដែលមានជម្ងឺប្រចាំកាយ ត្រូវបានគេចែកចាយ នៅលើបណ្ដាញសង្គម។

ជាមួយនឹងការដឹកនាំអំណោយដ៏ច្រើន របស់លោកអគ្គនាយកក្រុមហ៊ុនយកទៅប្រគល់ជូននេះ លោក រ៉ាយុទ្ធ ដែលជាតំណាងរបស់ក្រុមហ៊ុនលាភមហាសម្បត្តិឡូតូ ក៏ចាត់ទុកថានេះគឺជាការរួមចំណែកមួយដ៏ធំរបស់ក្រុមហ៊ុន ក្នុងការចែករំលែកទឹកចិត្តក្ដីស្រលាញ់ ចំពោះលោកតាលោកយាយ ដែលកំពុងស្រែកដង្ហោយស្វែងរកជំនួយផងដែរ។

លោក រ៉ាយុទ្ធ បញ្ជាក់ថា ដោយមើលឃើញពីការលំបាក ក្រុមហ៊ុនលាភមហាសម្បត្តិឡូតូ បានចែករំលែកកាន់តែច្រើនជួយដល់អ្នកខ្សត់ខ្សោយ ក្នុងនោះកីឡាករ វិស័យកីឡា និង សាសនាក៏បានបរិច្ចាគជួយច្រើនណាស់ដែរ។ សកម្មភាពដូចភ្លៀងរលឹមនេះ លោកថា នឹងក្លាយជាការបំផុសមួយដ៏ប្រសើរសម្រាប់អ្នកមានធនធានផ្សេងទៀត។

គួរបញ្ជាក់ផងដែរថា លោកតាខាងលើ មានជម្ងឺទឹកដក់ក្នុងសួត ហឺត និង ជម្ងឺប្រចាំកាយប្រមាណ២០ឆ្នាំមកហើយ។ លោកតា និង លោកយាយ ក៏កំពុងរស់នៅយ៉ាងលំបាកផងដែរ ទើបធ្វើអោយមានការអាណិតអាសូរ ក្រោយពេលមានការបង្ហោះចែកចាយនៅលើបណ្ដាញសង្គម។