កាលពីថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០២៣ ក្រុមហ៊ុនលាភមហាសម្បត្តិ ឡូតូ សាខាខេត្តតាកែវ តំណាងដោយលោក ម៉ែន សុវណ្ណារិទ្ធ បាននាំយកថវិកាចំនួន 2,000,000៛ (២លានរៀល) ទឹកសុទ្ធ30កេស ទឹកផ្លែឈើ20កេស និង មីចំនួន 20កេស យកទៅប្រគល់ជូនដល់កងរាជអាវុធហត្ថ ខេត្តតាកែវ ដើម្បីឧបត្ថមដល់កីឡាករអ៊ុំទូក ដែលស្ថិតនៅទីរួមខេត្តខេត្តស្វាយរៀង។
ជាមួយគ្នានោះ តំណាងក្រុមហ៊ុន ក៏បានជូនពរដល់បងប្អូនកីឡាករទាំងអស់ អោយមានសុខភាពល្អ កម្លាំងមាំមួន និងទទួលបានជោគជ័យពេលចូលរួមប្រកួតផងដែរ។ ការចូលរួមឧបត្ថម្ភនេះ គឺជាការចូលរួមចំណែកយ៉ាងសកម្មរបស់ក្រុមហ៊ុន លាភមហាសម្បត្តិឡូតូ ដែលតែងតែមើលមិនមើលនឹងភ្នែក ចំពោះការលើកទឹកចិត្តដល់បងប្អូនជាកីឡាករអ៊ំុទូក និង កីឡាផ្សេងៗ។