ក្រោយទទួលបានសញ្ញាបត្របណ្ឌិតមកពីអាមេរិក បញ្ញាវ័ន្តខ្មែរ3រូប បង្ហាញអារម្មណ៍រំភើប និង មានមោទកភាពក្រៃលែង

0


ក្នុងពិធីប្រគល់សញ្ញាប័ត្របណ្ឌិត ដែលបានធ្វើឡើងនៅក្នុងប្រទេសវៀតណាម កាលពីថ្ងៃទី២៩ សីហា ឆ្នាំ២០២៣ គេឃើញកូនខ្មែរ ដែលបានបញ្ចប់សិក្សា ហើយទទួលបានសញ្ញាប័ត្របណ្ឌិតនេះ បង្ហាញនូវអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំង ដោយសារតែសញ្ញាប័ត្របណ្ឌិតនេះ ជាសញ្ញាប័ត្រដែលចេញដោយសាកលវិទ្យាល័យធំមួយនៅសហរដ្ឋអាមេរិក ហើយទម្រាំតែបាន គឺឆ្លងកាត់ការសិក្សាតាមអនឡាញ និង ឆឆ្លងកាត់ការដាក់ពិន្ទុ យ៉ាងតឹងរឹង ទម្រាំបានជាប់។ បញ្ញាវ័ន្តខ្មែរ៣រូប ដែលបានទទួលសញ្ញាប័ត្រនេះ ក៏បង្ហាញពីអារម្មណ៍មិនខុសពីអ្នកទទួលផ្សេងទៀតផងដែរ ជាពិសេស ក្រោយពីឃើញកម្មវិធីត្រូវបានរៀបចំធ្វើឡើងយ៉ាងធំដុំ។

លោក ប្រាក់ សុវណ្ណ បានលើកឡើងថា បើទោះជាលោកមានវ័យជ្រេយ៉ាងណាក៏ដោយ ក៏លោកនៅតែយល់ឃើញថា ការសិក្សានៅតែសំខាន់ ទើបលោកសម្រេចចិត្តចំណាយពេលវេលា ហើយខំសិក្សាតាមអនឡាញ និង បានបំពេញលក្ខណ្ឌគ្រប់យ៉ាង តាមការកំណត់របស់សាកលវិទ្យាល័យ រហូតទទួលបានសញ្ញាប័ត្របណ្ឌិតមួយនេះ។ លោកថា ពិបាកទម្រាំតែអាចធ្វើហើយ តែលោកនៅតែយល់ឃើញថា ការទទួលបានសញ្ញាប័ត្របណ្ឌិត នៅក្នុងពេលនេះ គឺកាន់តែសំខាន់ សម្រាប់រូបលោក ដែលជាអ្នកត្រូវការស្វែងយល់ចំណេះដឹងឥតឈប់ឈរនោះ។

លោក ជូ ឈិត ដែលទទួលបានសញ្ញាប័ត្របណ្ឌិតមួយរូបផងដែរ ក្នុងជំនាញវិទ្យាសាស្ត្រនយោបាយជាន់ខ្ពស់ បានលើកឡើងថា សាកលវិទ្យាល័យ  Universal Ministries of the King’s Collegeបានបញ្ចប់ ដែលមានមូលដ្ឋាននៅក្នុងប្រទេសអាមេរិក មានលក្ខណ្ឌតឹងតែងច្រើន ទម្រាំតែអាចអោយលោក និង សិស្សទាំងឡើយ ទទួលបានពិន្ទុ ហើយក្លាយជាម្ចាស់សញ្ញាប័ត្របណ្ឌិតនៅក្នុងពេលនេះ។ លោក បានទទួលសញ្ញាប័ត្របណ្ឌិតនេះ បន្ទាប់ពីបានចំណាយពេលសិក្សាតាមអនឡាញ និង បានប្រលងជាប់ តាមលក្ខណ្ឌដែលសាលាបានកំណត់។ 

មិនខុសគ្នាដែរ  លោកបណ្ឌិត សុន សុផន ដែលទួលបានសញ្ញាប័ត្របណ្ឌិតពីសាកលវិទ្យាល័យនៅអាមេរិកនេះដូចគ្នា ក៏ចាត់ទុកថា សញ្ញាប័ត្រនេះ គឺជាការអភិវឌ្ឍន៍ចំណេះដឹងមួយដ៏ធំ ដែលកាន់តែមានសារសំខាន់ ក្នុងការមុខជំនួញ និងអាជីវកម្មរបស់លោកនាពេលបច្ចុប្បន្នផងដែរ។ លោកបណ្ឌិតថា សប្បាយចិត្តដែលជោគជ័យក្នុងការបញ្ចប់សិក្សានៅក្នុងកម្រិតបណ្ឌិតមួយនេះ ហើយលោកបណ្ឌិតក៏កាន់តែរំភើបចិត្តនឹងការរៀបចំពិធីប្រគល់សញ្ញាប័ត្រនេះ ប្រកបដោយភាពអធឹកអធមផងដែរ ជាពិសេសនៅពេលដែលមានអ្នករៀនជាជនជាតិបរទេសជាច្រើនរូប ក៏មកចូលរួមផងដែរ។

គួរបញ្ជាក់ផងដែរថា ពិធីនេះ ត្រូវបានរៀបចំឡើង យ៉ាងអធឹកអធម នៅក្នុងសណ្ឋាគារលំដាប់ផ្កាយ៥ និងត្រូវបានរៀបចំឡើងយ៉ាងមានកិត្តិយស ដើម្បីលើកមុខនិស្សិតមកពីប្រទេសផ្សេងៗ ដែលជាអ្នកទទួលបានសញ្ញាប័ត្របណ្ឌិតនេះផងដែរ។ នេះគឺជាសមិទ្ធិផលថ្មីបន្ថែម បន្ទាប់ពី បញ្ញាវ័ន្តខ្មែរទាំង៣រូប ក៏ធ្លាប់បានទទួលសញ្ញាប័ត្រ និង ពានឆ្នើម ក្នុងនាមជាបុគ្គលដែលជួយដល់សង្គម នាពេលកន្លងមករួចមកហើយ។

ក្រៅពីទទួលបានសញ្ញាប័ត្របណ្ឌិត ដែលជាសមិទ្ធិផលមួយដ៏ធំពីការសិក្សាតាមអនឡាញ ក្នុងរយៈពេលច្រើនឆ្នាំ បញ្ញាវ័ន្តទាំង៣ ក៏ទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅ មិនខុសគ្នាពីអ្នកបញ្ចប់ថ្នាក់បណ្ឌិតផ្សេងទៀតផងដែរ ពីថ្នាក់ដឹកនាំវៀតណាមដែលជាម្ចាស់ផ្ទះ និង ពីថ្នាក់ដឹកនាំសាកលវិទ្យាល័យ Universal Ministries of the King’s College ដែលជាអ្នកចុះមកប្រគល់ជូនដោយផ្ទាល់ផងដែរ។