សាខាកិត្តិយស ផែនសហគ្រិនវ័យក្មេង ធ្វើពិធីអបអរឯកឧត្តម ហ៊ុន ម៉ាណែត ឡើងជានាយករដ្ឋមន្ត្រីថ្មី

0

កាលពីថ្ងៃទី១៣ សីហា ឆ្នាំ២០២៣ សាខាកិត្តិយស ក្នុងផែនសហគ្រិនវ័យក្មេង ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ដួង អក្ខរា ជាប្រធានសាខា បានដឹកនាំអនុប្រធានសាខា ប្រធានក្រុម និង ថ្នាក់ដឹកនាំសាខាប្រមាណជាង៣០០នាក់ ធ្វើពិធីជប់លៀងអបអរ ឯកឧត្តម ហ៊ុន ម៉ាណែត ដែលត្រូវបានអង្គព្រះមហាក្សត្រ ត្រាស់បង្គាប់ជានាយករដ្ឋមន្ត្រី ក្នុងអណ្ណត្តិទី៧នេះ។

នេះជាពិធីជួបជុំសមាជិកសាខា ដើម្បីជាការសាទរ និង សម្ដែងនូវការគោរពចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត ដែលនឹងបន្តតួនាទីដឹកនាំប្រទេស ចាប់តាំងពីថ្ងៃទី២២ សីហា តទៅ។

ក្នុងពិធីនោះ ក៏មានពិធីប្រគល់លិខិតថ្លែងអំណរគុណដល់ក្រុមការងារឆ្នើម ដែលមានស្នាដៃកន្លងមកជួយដល់សាខាកិត្តិយស និង មានការថតរូបជុំគ្នាទុកជាអនុស្សាវរីយ៍ផងដែរ។

ពិធីទាំងមូលក៏មានការពិសារអាហារសាមគ្គី ដើម្បីភាពរីករាយ ដែលចាត់ទុកថា គឺជាការជួបជុំ ក្នុងក្រុមក្រោយបញ្ចប់បេសកកម្មយុទ្ធនាការឃោសនាបោះឆ្នោតកន្លងមកដូចគ្នា។

អ្វីដែលសំខាន់គឺពិធីនេះ ត្រូវបានចូលរួមជាកិត្តិយស ដោយឯកឧត្តម សុខ ប្រសិទ្ធិ ជារដ្ឋលេខាធិការក្រសួងព័ត៌មាន និង ថ្នាក់ដឹកនាំមួយចំនួន។