កៀកថ្ងៃសំខាន់ថ្នាក់ដឹកនាំ វិទ្យាល័យហ៊ុនសែនបូរី១០០ខ្នង អំពាវនាវឱ្យបុគ្គលិក និង ពលរដ្ឋខ្មែរទាំងអស់កុំភ្លេចទៅបោះឆ្នោត

0

ក្នុងពិធីជប់លៀងប្រចាំវិទ្យាល័យ កាលពីថ្ងៃទី១៥ កក្កដា ឆ្នាំ២០២៣ ដែលជាពិធីជួបជុំមួយឆ្នាំម្ដង លោក ភោគ ផលបុណ នាយកវិទ្យាល័យហ៊ុនសែនបូរី១០០ខ្នង បានអំពាវអោយលោកគ្រូអ្នកគ្រូ ដែលជាបុគ្គលិកក្រោមឱវាទ ចូលរួមការបោះឆ្នោតអោយបានគ្រប់ៗគ្នា ដោយស្នើអោយបោះឆ្នោតអោយបានត្រឹមត្រូវ និង ជ្រើសរើសគណបក្ស ដែលបានរួមចំណែក ជួយអោយមានសុខសន្តិភាព និង ជាគណបក្សដែលបានរួមសុខរួមទុក្ខជាមួយពលរដ្ឋ នៅគ្រប់កាលៈទេសៈ។

លោកបានថ្លែងបញ្ជាក់ សន្លឹកឆ្នោត ដែលអស់លោក ដែលបានបោះនៅថ្ងៃទី២៣ កក្កដា ខាងមុខ ត្រូវតែជាគណបក្ស ដែលអាចយកជាការបាន និងជាសន្លឹកឆ្នោត ដែលមានប្រយោជន៍ សម្រាប់ការបោះឆ្នោត។ ជាមួយនឹងការអំពាវ អោយចូលរួមបោះឆ្នោតអោយគ្រប់ៗគ្នា លោកនាយក ក៏បានថ្លែងអំណរគុណដល់សន្តិភាព ក្រោមការដឹកនាំរបស់សម្ដេចតេជោ ដែលកាន់តែធ្វើអោយប្រទេសកម្ពុជា មានការរីកចំរើន និង ស្មើមុខស្មើមាត់ លើឆាកអន្តរជាតិផងដែរ។ លោកថា បើគ្មានសុខសន្តិភាព ម្លេះសមថ្ងៃនេះ លោកគ្រូអ្នកគ្រូទាំងអស់ នឹងមានឱកាសស្លៀកពាក់ស្អាត ជិះឡានល្អ និង បានជួបជុំគ្នាជប់លៀងសប្បាយបែបនេះឡើយ។

នៅក្នុងពិធីនោះ ក៏មានការចូលរួម ដោយតំណាងថ្នាក់ដឹកនាំខ័ណ្ឌសែនសុខ និង មន្ត្រីអាជ្ញាធរផងដែរ ខណៈដែល តំណាងមន្ទីររាជធានីភ្នំពេញ និង លោកគ្រូអ្នកគ្រូ ដែលបានចូលនិវត្តន៍គ្រប់ជំនាន់ ក៏បានចូលរួម។ លោកនាយក ភោគ ផលបុណ បញ្ជាក់ថា គោលបំណងនៃការរៀបចំនេះ គឺដើម្បីជួបជុំលោកគ្រូអ្នកគ្រូ ដែលបម្រើការនៅវិទ្យាល័យបូរី១០០ខ្នង គ្រប់ជំនាន់ ហើយបណ្ដាលមកពីអំឡុងថ្ងៃ៨មីនា កន្លងទៅ កម្មវិធីនេះ ត្រូវលើកថ្ងៃ ទើបសម្រេចធ្វើនៅថ្ងៃទី១៥ កក្កដា នេះវិញ គឺធ្វើចំថ្ងៃខួបដាក់ប្រាសាទព្រះវិហារជាសម្បត្តិបេកតិកភ័ណ្ឌជាតិតែម្ដង។