កាលពីថ្ងៃទី៧ កក្កដា ឆ្នាំ២០២៣ លោក ឪ ប៊ុនលី អគ្គនាយកក្រុមហ៊ុន Univers និង ជាអ្នកបង្កើតកម្មវិធី បន្ទប់អាថ៌កំបាំង បានបើកវគ្គបណ្ដុះបណ្ដាលផ្លូវចិត្ត ដែលមានឈ្មោះថា បន្ទប់អាថ៌កំបាំង វគ្គ៧ យ៉ាងកក្រើក នៅសណ្ឋាគារសុខាសៀមរាប ដោយមានអ្នកចូលរួមជាង២០០នាក់ និង មានការ Live ផ្ទាល់ ដែលមានអ្នកទស្សនាលើបណ្ដាញអនឡាញរាប់សិបK ។
អ្វីដែលគេចាប់អារម្មណ៍ គឺសិក្ខាកាម ដែលភាគច្រើនសុទ្ធតែជាអ្នកមានវិបត្តិបាក់ទឹកចិត្ត ដែលបានចូលរួមទាំងនោះ សុទ្ធតែស្រែកទ្រហ៊ោយំ ពេញសាល នៅពេលកម្មវិធីតម្រូវអោយរៀបរាប់ពីរឿងទុក្ខសោកផ្ទាល់ខ្លួនអោយអស់ ដើម្បីអោយបានធូរចិត្ត ហើយផ្លាស់ប្ដូរផ្លូវចិត្ត ដោយប្រឹងក្រោកឈរជាថ្មី។ អ្នកចូលរួមជាច្រើន បានលើកឡើងថា វគ្គបន្ទប់អាថ៌កំបាំង របស់ឪប៊ុនលី បានជួយអោយខ្លួនភ្ញាក់រលឹកយ៉ាងខ្លាំង ជាពិសេសអ្នកបាក់ទឹកចិត្ត ហើយធ្លាប់ចង់សម្លាប់ខ្លួន អោយភ្ញាក់ដឹងខ្លួន និង ឈប់គិតខ្លី និង ឈប់បន្ទោសខ្លួនឯងបន្តទៀត។
លោកឪប៊ុនលី បានលើកឡើងថា វគ្គបណ្ដុះបណ្ដាលផ្លូវចិត្ត ដែលលោកបានរៀបចំឡើងនេះ ពីមុនមកគឺមានតែនៅក្រៅស្រុកប៉ុណ្ណោះ ដោយក្នុងពេលលោក ជួបរឿងស្មុគស្មាញខ្លាំង ហើយធ្លាក់ដល់សូន្យ គឺលោកអាចពង្រឹកផ្លូវចិត្ត ក្រោយពីប្រឹងក្រោកឈរ ហើយបានទៅរៀនវគ្គនេះ នៅក្រៅប្រទេសនេះឯង។ ដោយសារតែការពង្រឹងសតិអារម្មណ៍នេះ បានកែប្រែលោក និង ជួយអ្នកបានទៅរៀនផ្លាស់ប្ដូរខ្លួនឯងនោះហើយ ទើបលោកពង្រឹងចំណេះដឹងមួយនេះ ហើយបានបើកវគ្គបណ្ដុះបណ្ដាល ហើយបើកបានយ៉ាងជោគជ័យដល់ទៅ៧ដងទាំងលើកនេះ ដែលជួយដល់អ្នកបាក់ទឹកចិត្តជាច្រើន អោយអាចក្រោកឈរ។
លោកថាមនុស្សយើងជោគជ័យ ឬ បរាជ័យក្នុងជីវិត គឺអាស្រ័យលើសុខភាពផ្លូវចិត្តនេះឯង ពោលគឺបើផ្លូវចិត្តរឆងមាំ នោះវិបត្តិកើតឡើងនឹងមុនអាចវាយបំបាក់ តែបើបណ្ដោយអោយវិបត្តិគ្របដណ្ដប់ គឺច្បាស់ណាស់ថា មនុស្សនឹងឈានទៅធ្វើអត្តឃាត ប្រសិនគ្មានការលើកទឹកចិត្ត។ លោកថា កម្មវិធីបន្ទប់អាថ៌កំបាំង គឺជាបើកទ្វារផ្លូវចិត្តទម្លាយនូវរាល់វិបត្តិ ហើយគុណប្រយោជន៍នៃវគ្គបណ្ដុះបណ្ដាលនេះ គឺជួយអោយអ្នកចូលរួម ក្លាយជាបុគ្គលរឹងមាំ ដោយឈានប្រឈមមុខនឹងបំណុល ប្រឈមនឹងបញ្ហា ដោយឈប់េស់នៅក្នុងបិទបាំង ហើយលទ្ធផលចុងក្រោយ គឺបញ្ហាទាំងអស់ ត្រូវបានដោះស្រាយ។
លោក និង ក្រុមការងារ បានប្រកាសបើកវគ្គទី៨ នៅអំឡុងខែ៨ ដោយលោកបញ្ជាក់ថា អ្នកចង់ចូលរៀន អាចទាក់ទងបានគ្រប់តំណាងចែកចាយ ផលិតផល Univers និង ផេកក្រុមហ៊ុន Univers ទាំងអស់ ដើម្បីទទួលបានឱកាសកែប្រែខ្លួនឯង ជាពិសេសក្នុងអំលុង បញ្ហាហិរញ្ញវត្ថុ ក្លាយជាចំណោតនាពេលនេះ។ នៅក្នុងថ្ងៃនោះ អ្នកម្ដាយរបស់លោក ដែលជាអ្នកកាន់បារមីស្ដេចនាគ ក៏បានចូលមកប្រោសព្រំ សិរីសួស្ដី ដល់អ្នកចូលរួម ដែលភាគច្រើនគឺជាជនមានវិបត្តិបាក់ទឹកចិត្តផងដែរ ដើម្បីអោយមានកម្លាំងផ្នែកបារមីជួហជំរុញបន្ថែម ដែលមិនខុសពីពាក្យចាស់ពោលថា អាគមផ្សំអាយុនោះ៕