មកដឹងពីបទពិសោធន៍ការងារ29ឆ្នាំទម្រាំលោកជំទាវ ញ៉ែម មរកត ទទួលបានព្រះរាជក្រឹត្យឡើងឋានៈជា « រដ្ឋលេខាធិការ »

0

តំណាលគ្នាជាមួយលោក ចាប តូ ដែលជាកូនប្រុសពិការភ្នែករបស់លោកជំទាវ ដែលត្រូវបានសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលទូលថ្វាយតែងតាំងជា អនុរដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា ដែលនេះគឺជាការលើកទឹកចិត្ត និងជាលើកទី១ហើយ ដែលជនមានពិការភាពភ្នែកទទួលបានការតែងតាំងឲ្យមានតួនាទីខ្ពស់នៅក្នុងក្រសួង។

លោកជំទាវ ញ៉ែម មរកត ជាថ្នាក់ដឹកនាំស្ត្រីនៅក្នុងក្រសួងកិច្ចការនារី ចំនួន៤អាណត្តិមកហើយ រួមជាមួយបទពិសោធន៍ការងារ២៩ឆ្នាំ ជាស្ត្រីដែលមានស្នាដៃ ប្រជាប្រិយភាពនៅក្នុងសង្គម ក៏ត្រូបានអង្គព្រះមហាក្សត្រ ត្រាស់បង្គាប់ជា អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារីផងដែរ។ លោកជំទាវជាស្ត្រីដែលមានប្រជាប្រិយភាពមួយរូប ដោយក្រៅពីការងារស្នូល ក៏ជាអ្នកទទួលខុសត្រូវមើលថែក្មេងកំព្រាពិការភ្នែក និងជនពិការ ជាង៧០០នាក់ក្នុងសមាគមតន្ត្រីសំនៀងជនពិការផងដែរ។

លោកជំទាវ ក៏ជាស្ត្រីដែលបានចូលរូមយ៉ាងសកម្មក្នុងវិស័យពិការភាព សហគ្រិនស្ត្រី ក្រុមផលិតនៅតាមសហគមន៍ វិស័យកីឡា។ល។ ថ្មីៗកន្លងមកនេះជនពិការភ្នែក១ក្រុម បានចូលរូមប្រកួតក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមក្រោមការរួមចំណែកដ៏ធំរបស់លោកជំទាវ បានទទួលមេដាយប្រាក់៣ សំរិទ្ធ៧គ្រឿង ដែលជាមុខមាត់ដ៏ធំរបស់ជាតិ។

លោកជំទាវ ត្រូវគេឃើញយកចិត្តទុកដាក់ និង ដោះស្រាយការលំបាកជូនអ្នកជួបការលំបាកជាច្រើន ជាពិសេសគឺស្ត្រីរងគ្រោះ ដែលត្រូវការជំនួយមិនថាយប់ថ្ងៃ គ្មានការរើសអើង ទើបធ្វើអោយលោកជំទាវ ទទួលបាននូវការគោរពស្រឡាញ់រាប់អាន និងកោតសរសើរពីមហាជន ជាពិសេសគឺក្រុមតារាសិល្បៈករជាច្រើន នៅក្នុងសង្គម នាពេលចុងក្រោយ៕