លោកជំទាវ ញ៉ែម មរកត ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ជា រដ្ឋលេខាធិការក្រសួងកិច្ចការនារី

0

យោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី២៧ មិថុនា ឆ្នាំ២០២៣ លោកជំទាវ ញ៉ែម មរកត អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី ត្រូវបានអង្គព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជា រដ្ឋលេខាធិការ បន្ទាប់ពីលោកជំទាវមានស្នាដៃកាន់តែច្រើន ក្នុងការងារជួយជនពិការភ្នែក ជួយស្ត្រីរងគ្រោះ និង បានដឹកនាំសហព័ន្ធកីឡារាំ អោយមានការរីកចំរើន។

នេះក៏ចាត់ទុកថា គឺជាដំណឹងមួយដ៏ល្អផងដែរ ដើម្បីអោយលោកជំទាវ កាន់តែមានសមត្ថភាពជួយដល់សង្គម ជាពិសេសកីឡាករកីឡាការិនី ជនពិការភ្នែក និង ស្ត្រីរងគ្រោះ ដែលលោកជំទាវតែងតែសស្រាក់សស្រាំជួយដោះស្រាយកន្លងមក។