ក្នុងពិធីសំណេះសំណាល រវាងសមាគមតន្ត្រីសំនៀងជនពិការ និង សមាគមអភិរក្សដំរីអៃរាវស្តា កាលពីថ្ងៃទី២០ មិថុនា ឆ្នាំ២០២៣ នៅខេត្តរតនគិរី ម្ចាស់រីស៊ត ឈ្មោះ Dream Resort ដ៏ល្បីនៅកោះរ៉ុង ក៏ត្រូវគេឃើញទៅកាន់ពិធីនោះ អមដោយអំណោយជាច្រើន ក្នុងបំណងប្រគល់ជូនសមាគមអភិរក្សដំរី ដើម្បីទុកជូនដល់ប្រជាសហគមផងដែរ ប៉ុន្តែថ្នាក់ដឹកនាំដំរី បានបង្វែរជំនួយទាំងនោះ ប្រគល់ជូនបងប្អូនជនពិការ ដែលមកទស្សនកិច្ច និង បង្វែរជូនដល់ក្រុមហ្មដំរីវិញ។
លោក A Ka ដែលជាម្ចាស់រីស៊ត Dream Resort នៅកោះរ៉ុង ថ្លែងថា លោកកាន់តែសប្បាយចិត្ត បន្ទាប់ពីអំណោយរបស់លោកត្រូវបានបង្វែរជូនបងប្អូនជាជនមានពិការភាព ខណៈដែលលោកក៏បានប្រកាសលោកពេញចិត្តសម្រាប់ការជួយ និង ចែករណលែកក្ដីស្រលាញ់ ដល់អ្នកពិការភាព។ លោកថា បើលោកដឹងមុនថា ក្នុងដំណើរមកដល់កន្លែងដំរី មានជនពិការចូលរួម លោកក៏នឹងមានអំណោយប្រគល់ជូនផ្សេងទៀតផងដែរ។
លោកស្រី ចិន្តា ក្លេ-ខៃ ប្រធានសមាគមអភិរក្សដំរី អៃរាវត្តា បញ្ជាក់ថា បណ្ដាលមកពីថ្ងៃដំណើរទស្សនកិច្ចនោះ មានសប្បុរសជនផ្សេង បានយកជំនួយមកជូនដល់សមាគម ដើម្បីជួយប្រជាសហគម ដែលជួយការពារដល់សត្វដំរី ពេលចេញរកអាហារនោះហើយ ទើបលោកស្រី សម្រេចចិត្តបង្វែរអំណោយទាំងនោះ ជូនដល់សមាគមជនពិការវិញ ដើម្បីអោយបានបុណ្យទាំងអស់គ្នា។
លោក A Ka បញ្ជាក់ថា អំណោយដែលបានប្រគល់ជូននោះរួមមាន ទឹកប្រាក់ក្មុងម្នាក់២ម៉ឺនរៀល សម្រាប់៥០នាក់ ទឹកសុទ្ធ៥០យួរ អង្គរ២០គីឡូសម្រាប់៥០នាក់ និង កញ្ចប់ស្បៀងរួមមាន ទឹកត្រី ទឹកស៊ីអ៊ីវ មី និង ប៊ីចេង ស្ករ ជាដើម ចំនួន៥០កញ្ចប់ ដោយលោកថា អំណោយទាំងនោះ គឺលោកប្រគល់ជូនសមាគមដំរី ដូច្នេះសម្រាប់ការបង្វែរជំនួយរបស់លោក ទៅជួយដល់ជនពិការវិញ គឺរឹតតែធ្វើអោយលោកសប្បាយចិត្ត។ លោកក៏ទទួលយកសំណើរ ក្នុងគម្រោងចង់ទៅកម្សាន្តនៅរីស៊តរបស់លោក ស្ថិតនៅកោះរ៉ុង ពីសំណាក់បងប្អូនជនពិការនាពេលខាងមុខផងដែរ៕