លោកមេធាវី អាំង សុវណ្ណារ៉ា ប្រកាសរកជនឆបោកដែលយកឈ្មោះលោកប្រើក្នុងផ្លូវមិនល្អ

0

យោងតាមការបង្ហោះមុននេះ របស់ លោកមេធាវីក្ដី អាំង សុវណ្ណារ៉ា ដែលជាមេធាវីល្បីឈ្មោះមួយរូប និង ឧស្សាហ៍ការពារក្ដីអោយតារាសិល្បៈពេលមានទុក្ខ បានបង្ហោះថា ឈ្មោះ និង តួនាទីរបស់លោក ត្រូវបានគេយកទៅប្រើប្រាស់ក្នុងចេតនាទុច្ចរឹត ខណៈដែលលោកបានប្រកាសនៅលើបណ្ដាញសង្គមមិនទទួលខុសត្រូវចំពោះការលាបពណ៌នោះ និង ស្នើអោយមានការវែកមុខចំពោះជនទាំងឡាយណា ដែលកំពុងបង្កអោយមានការភាន់ច្រលំនោះ។

លោក បានបង្ហោះកាលពីរសៀលថ្ងៃទី ២៤ ឧសភា ឆ្នាំ២០២៣ អមដោយវីដេអូភស្តុតាងថា សេចក្តីជូនដំណឹង : សូមអគុណប្អូនស្រីម្នាក់ដែលគាត់បានផ្តល់ពត៌មាន និង វីឌីអូ មកកាន់ខ្ញុំ ពាក់ព័ន្ធកម្ចីក្រុមហ៊ុន អនឡាន ដែលបានប្រើប្រាស់ឈ្មោះរបស់ខ្ញុំ ដោយបានអះអាងថាខ្ញុំបាទជាមេធាវី ប្រចាំក្រុមហ៊ុនកម្ចីអនឡាននោះ ដោយមិនមានការអនុញ្ញាត ក៏ដូចជាការសហការ ផ្តល់សេវាកម្មផ្លូវច្បាប់ជូនក្រុមហ៊ុននៅឡើយ ។
អាស្រ័យហេតុនេះសូមបងប្អូនកុំមានការភាន់ច្រឡំ ករណីនេះបងប្អូនអាចទាក់ទងមកខ្ញុំតាម លេខ: 099 593 068 / 0967 782 517។