ការតាំងបង្ហាញនូវបេតិកភណ្ឌវប្បធម៌អរូបិយដ៏អស្ចារ្យ ម្ហូបអាហារចិនដ៏ឈ្ងុយឆ្ងាញ់ និងកាដូឆ្នាំថ្មីប្រកបដោយបរិយាកាសចូលឆ្នាំថ្មី… សប្តាហ៍វប្បធម៌ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន “ប្រទេសចិនដ៏ស្រស់ស្អាត · យូណានចម្រុះពណ៌” ត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញចាប់ពីថ្ងៃទី២០ ខែមករានេះតទៅ ដើម្បីអបអរសាទរ និងជូនពរ ជ័យឆ្នាំ ថ្មី ដល់ ប្រជាជននៅកម្ពុជា។
ព្រឹត្តិការណ៍នេះត្រូវបានដឹកនាំរៀបចំដោយការិយាល័យព័ត៌មាននៃរដ្ឋបាលខេត្តយូណាន និងការិយាល័យកិច្ចការបរទេសនៃរដ្ឋបាលខេត្តយូណាន ហើយរៀបចំឡើងដោយសាខាទីភ្នាក់ងារសារព័ត៌មានចិនប្រចាំខេត្តយូណាន ដែលជាសកម្មភាពមួយក្នុងចំណោមកម្មវិធីវប្បធម៍ស្វាគមន៍ពិធីបុណ្យចូលឆ្នាំប្រពៃណីឆ្នាំ២០២៣ទាំងបួនប្រទេស៖ ចិន-ឥណ្ឌា-កម្ពុជា-ម៉ុងហ្គោលី និងសកម្មភាពផ្លាស់ប្តូរវប្បធម៍ពិធីបុណ្យចូលឆ្នាំចិន ដែលមានគោលបំណងពង្រឹងការផ្លាស់ប្តូរ និងរៀនសូត្រអំពីអរិយធម៌ចិន និងបរទេសឲ្យបានស៊ីជម្រៅ ដោយផ្សាភ្ជាប់នូវទំនៀមទម្លាប់នៃបុណ្យចូលឆ្នាំ និងការជួបជុំមិត្តភ័ក្តិតាមរយៈពិធីបុណ្យនានា ដើម្បីជម្រុញផ្សព្វផ្សាយវប្បធម៌ប្រជាជាតិចិនទៅកាន់ពិភពលោកឱ្យកាន់តែប្រសើរ។
“ ចូលឆ្នាំហើយ យើងត្រូវទៅ លេង ផ្ទះ មិត្ត ល្អ ដើម្បី និយាយ ពាក្យ ស្វាគមន៍ ឆ្នាំ ថ្មី“។
លោក Peng Bin ប្រធានការិយាល័យព័ត៌មាននៃរដ្ឋបាលខេត្តយូណាបានថ្លែងសុន្ទរកថាតាមវីដេអូ បានមានប្រសាសន៍ថា ខេត្តយូណានបានចងសម្ព័ន្ធមេត្រីភាពជាមួយខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យនៃព្រះរាជាណាចក្រកម្ពុជា ហើយទីក្រុងគុនមិញក៏បានចងសម្ព័ន្ធមេត្រីភាពជាមួយទីក្រុងភ្នំពេញផងដែរ។ ឆ្នាំ២០២៣គឺជាខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងកម្ពុជា និងជាខួបលើកទី១០ នៃ គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយផ្លូវមួយ ខេត្តយូណាននឹងសហការជាមួយភាគីកម្ពុជារៀបចំនូវកម្មវិធីផ្លាស់ប្តូរមួយចំនួន ដើម្បីរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរ និងជម្រុញការស្វែងយល់ទៅវិញទៅមកអំពីអរិយធម៌របស់ប្រទេសទាំងពីរ និងតភ្ជាប់ទំនាក់ទំនងរវាងប្រជាជន។
ឯកឧត្តម នី ផល្លី រដ្ឋលេខាធិការនៃក្រសួងទេសចរណ៍នៃប្រទេសកម្ពុជាបានថ្លែងសុន្ទរកថាតាមវីដេអូ ដោយបានអបអរសាទរខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងកម្ពុជា និងជូនពរឆ្នាំថ្មីដល់បងប្អូនប្រជាជនចិន និងបងប្អូនដែលជាប់ខ្សែស្រឡាយចិនដែលនៅក្នុនប្រទេសចិន ក៏ដូចជាតាមបណ្តាប្រទេសនានាជុំវិញពិភពលោកនាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃចិន។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបានអញ្ជើញបងប្អូនបងប្អូនប្រជាជនចិន និងបងប្អូនដែលជាប់ខ្សែស្រឡាយចិនដែលនៅក្នុងប្រទេសចិន ក៏ដូចជាតាមបណ្តាប្រទេសនានាអញ្ជើញមកទស្សនាកម្ពុជា ដែលជាគោលដៅអាចសម្រាកកំសាន្តដែលមិនចេះធុញ។
សប្តាហ៍វប្បធម៍នេះមានប្រធានបទ ៖ គ្រួសារ រាប់ ពាន់ ទទួល បានពរជ័យ ក្នុង ឆ្នាំ ថ្មី។ មានការរៀបចំវិថីលក់ទំនិញសម្រាប់បុណ្យឆ្នាំចិន និងមានកន្លែងតាំងពិពណ៌វប្បធម៌ពិសេសអំពីបុណ្យចូលឆ្នាំចិននៅក្នុងផ្សារទំនើបអូឡាំព្យានារាជធានីភ្នំពេញ រួមមាន៖ ការកាត់ក្រដាស ចង្កៀងគោមទន្សាយ សិប្បកម្មត្បូងមរកតនិងគ្រឿងប្រាក់ អុកYunzi Go ចម្លាក់ក្បឿងឆ្មា(tile cat) នំផ្កាស្រស់ កាហ្វេយូនណាន តែPu’er និងផលិតផលពិសេសៗសម្រាប់ទំនៀមទម្លាប់ចូលឆ្នាំថ្មីរបស់ខេត្តយូណាន ក៏ដូជាការបង្ហាញនូវបេតិកភណ្ឌវប្បធម៌អរូបិយ ហើយបានត្រៀមនូវ “កញ្ចប់កាដូឆ្នាំថ្មី”សម្រាប់ចែកជូនបងប្អូនដែលមកលេងនៅទីតាំងរៀបចំសប្តាហ៍វប្បធម៍នេះ រួមមាន៖ ពាក្យទំនឹមជូនពរឆ្នាំ ក្រណាត់ផ្កាសម្រាប់បិទបង្អួច អក្សរ福(លាភសំណាង) និងកញ្ចប់ក្រអូប។ល។ ព្រមទាំងរៀបចំកម្មវិធីដ៏អស្ចារ្យជាច្រើន ដូចជាវគ្គសំណួរចម្លើយអំពីចំណេះដឹងវប្បធម៍នៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិន និងការចាក់ផ្សាយវីដេអូខ្លឹៗបង្ហាញអំពីទំនៀមទម្លាប់ចូលឆ្នាំថ្មី។ល។
ព្រឹត្តិការណ៍នេះក៏បានរៀបចំការចុះទៅចែកពាក្យទំនឹមអំពីចំណងមិត្តភាពចិន និងកម្ពុជាជូនប្រជាពលរដ្ឋក្នុងសហគមន៍នៅភ្នំពេញផងដែរ។ ខ្លឹមសារក្នុងពាក្យទំនឹមចំនួនរាប់ពាន់សម្រាប់ចែកជូន បងប្អូនត្រូវបាននិពន្ធជាពិសេសដោយសមាជិកនៃសមាគមកំណាព្យយូណាន និងសមាគមស្រាវជ្រាវវប្បធម៌ប្រពៃណីខេត្តយូណាន ដែលមានមានន័យដូចជា៖ ទឹកទន្លេមេគង្គនិងទន្លេឡានឆាងគឺតភ្ជាប់ជាមួយគ្នា ធ្លាប់ដាំដើមពោធិដែលមានអាយុកាលរាល់ពាន់ឆ្នាំ ផ្តល់អត្ថប្រយោជន៍ដល់ប្រជាជាតិចិននិងខ្មែរ ព្រមទាំបានដាំដើមផ្កាមិត្តភាពម៉ឺនឆ្នាំដើម្បីមកលេងរមណីយដ្ឋានបេតិកភណ្ឌវប្បធម៍ គយគន់ទេសភាពនៃប្រទេសបុរាណ ស្រូបខ្យល់អាកាសក្នុងទីក្រុងរាជវាំង។ល។ ដែលផ្ទុកនូវវប្បធម៌ប្រជាជាតិចិន និងមិត្តភាពរវាងចិន-កម្ពុជា បានធ្វើដំណើរឆ្លងកាត់ភ្នំនិងទន្លេ ដើម្បីប្រគល់ជូនប្រជាពលរដ្ឋនៅភ្នំពេញ។
” ការប្រើពាក្យទំនឹមសម្រាប់ជូនពរឆ្នាំថ្មីទៅកាន់ប្រទេសជិតខាងដ៏ល្អ គឺមានប្រយោជន៍ចំពោះការរពង្រឹងក្នុងការផ្លាស់ប្តូរវប្បធម៌”។ លោក Zhu Ji ប្រធានសមាគមកំណាព្យខេត្តយូណាន បានមានប្រសាសន៍ថា វប្បធម៌រវាងបណ្តាប្រទេសនៅអាស៊ីមានប្រវិត្តស៊ីជម្រៅ ត្រូវតែរឹតចំណងមិត្តភាពជាប្រពៃណី ចង់អភិវឌ្ឍន៍ ត្រូវតែប្រើប្រាស់វិធីសាស្ត្រនទំនាក់ទំនងថ្មី។ ការ សរសេរពាក្យទំនឹមដើម្បី ផ្ញើ ពរជ័យមិន ត្រឹម តែពង្រឹងមិត្តភាព ប៉ុណ្ណោះ ទេ ប៉ុន្តែ ក៏ បង្កើតនួវ បរិយាកាស សម្រាប់ថ្ងៃបុណ្យទាន ដ៏ ល្អ មួយ ផង ដែរ។
លោក Feng Lifa ប្រធាន សមាគមអ្នក សសេរអក្សរផ្ចង់ កម្ពុជា (ចិន) ត្រូវ បាន អញ្ជើញឲ្យសរសេរ អក្សរ លើពាក្យទំនឹម និង អក្សរ福(លាភ សំណាង) ជូន សាធារណជនដែលអញ្ជើញមកចូលរួមសប្តាហ៍ វប្បធម៌ដោយផ្ទាល់ ។ លោក បាន មាន ប្រសាសន៍ ថា “ជា រៀង រាល់ ឆ្នាំ ពេល ចូល ឆ្នាំ ចិន ចូល មក ដល់ បងប្អូនសែស្រឡាយចិននៅកម្ពុជា តែងតែដើរទិញទំនិញសម្រាប់ចូលឆ្នាំថ្មី ហើយព្រឹត្តិការណ៍នេះបានប្រារព្ធធ្វើឡើងក្នុងពេលវេលាដ៏សមស្រប។ លោកទន្ទឹងរង់ចាំទៅទស្សនាខេត្តយូណាននាពេលអនាគត ដើម្បីគយគន់នូវទេសភាពក្នុងទឹកដីប្រទេសចិនដ៏អស្ចារ្យ។