យោងតាមការបង្ហោះរបស់លោកឧកញ៉ា យ៉ន សេងហាន គឺលោកទើបតែត្រូវបានតែងតាំងជាឧត្តមទីប្រឹក្សា សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះអគ្គសង្ឃរាជរាជាគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា បន្ថែមពីលើតួនាទីដែលមានស្រាប់។ ក្នុងនោះសូម្បីតែថ្នាក់ដឹកនាំ៣រូបផ្សេងទៀតរបស់ក្រុមហ៊ុន សេងហាន ក៏ត្រូវបានប្រកាសតែងតាំងជាតួនាទីដូចគ្នាផងដែរ ដែលកាន់តែសបញ្ជាក់ថា លោក និង ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនកាន់តែច្រើន កំពុងរួមលើកស្ទួយវិស័យព្រះពុទ្ធសាសនា តាមរយៈតួនាទីខាងលើ។ ថ្នាក់ដឹកនាំឆ្នើមៗ របស់ក្រុមហ៊ុនសេងហាន ដែលទទួលបានតួនាទីទាំងនោះរួមមាន លោក រ៉ុន សារ៉ាត់ ជាអគ្គលេខាធិការសមាគមព្រះធម៌ ដើម្បីអប់រំយុវជន DYEA។
ជាសហស្ថាបនិកបណ្ដុះបណ្ដាល SH Academy និង ជានាយកស្ដីទី ក្រុមហ៊ុនសេងហានគ្រុប។ ទី២ គឺលោក ប្រាក់ សារ៉េន ជាអគ្គលេខាធិការសមាគមព្រះធម៌ ដើម្បីអប់រំយុវជន DYEA។ ជាសហស្ថាបនិក បណ្ដុះបណ្ដាល SH Academy និងជានាយកស្ដីទី ក្រុមហ៊ុនសេងហាន។ ចំណែកទី៣ គឺលោក ជាតិ ប្រុស ដែលមានតួនាទីស្រាប់ ជាអគ្គលេខាធិការសមាគមព្រះធម៌ ដើម្បីអប់រំយុវជន DYEA។ ជាសហស្ថាបនិក បណ្ដុះបណ្ដាល SH Academy និងជានាយកស្ដីទី ក្រុមហ៊ុនសេងហានគ្រុប ដូចគ្នាផងដែរ។ តាមរយៈតួនាទីខាងលើ គឺបង្ហាញយ៉ាងច្បាស់ថា លោកឧកញ៉ា យ៉ន សេងហាន និង ថ្នាក់ដឹកនាំទាំង៣រូបខាងលើ សុទ្ធតែបានរួមចំណែកទ្រទ្រង់ និង ចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយព្រះធម៌ តាមរយៈសមាជិកព្រះធម៌ DYEA និង មានស្នាដៃជាយូរមកហើយ មុនពេលត្រូវបានតែងតាំងជាឧត្តមប្រឹក្សា ដូចពេលនេះ។
លោកឧកញ៉ា និង ក្រុមការងារក៏តែងតែដឹកនាំសមាជិក ធ្វើកម្មវិធីសាសនា និង បំផុសពីកម្មវិធីផ្សេងៗក្នុងព្រះពុទ្ធសានាជាហូរហែរ ដោយសូម្បីតែក្នុងសកម្មភាពរបស់ក្រុមហ៊ុន ក៏មានពិធីសមាធិ និង ស្មឹងស្មាតរម្ងាប់ផ្លូវចិត្ត ដែលធ្វើអោយគេមើលឃើញថា លោកឧកញ៉ា គឺស័ក្តសមនឹងបានតំណែងនេះផងដែរ។ វត្តមានរបស់ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន របស់លោកឧកញ៉ា ដែលទទួលបានតួនាទី ជាឧត្តមទីប្រឹក្សារួមជាមួយនឹងលោកឧកញ៉ា នៅក្នុងពេលនេះ បង្ហាញកាន់តែច្បាស់ពីការរួមចំណែកស្ទើរតែជាបណ្ដាញនៅក្នុងក្រុមហ៊ុន សេងហានតែម្ដង ដើម្បីរួមចំណែកជួយដល់វិស័យព្រះពុទ្ធសាសនា ទាំងគណធម្មយុត្ត និង មហានិកាយ នៅកម្ពុជា អោយកាន់តែទទួលបានការចាប់អារម្មណ៍៕