ពិតជាដំណឹងល្អ! ព្យាបាលឥតគិតថ្លៃ គ្រាន់តែទៅកាន់មន្ទីរពហុព្យាបាល ជប៉ុនឡាយហ៍

0

ចាត់ទុកជាដំណឹងដ៏អស្ចារ្យដែលមន្ទីរពហុព្យាបាលកម្រិតអន្តរជាតិធំមួយ បានប្រកាសព្យាបាលជំងឺដល់ពលរដ្ឋកម្ពុជាដោយឥតគិតថ្លៃ ដើម្បីអបអរដល់ពិធីបុណ្យចំរើនព្រះជន្មព្រះមហាក្សត្យខ្មែរព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហមុនី អបអរទិវាបុណ្យម្តាយ អបអរព្រះរាជពិធីចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រីនរោត្តម មុនីនាថ សីហនុ ក៏ដូចជាដើម្បីអបអរក្នុងឱកាសបើកសម្ភោធទីតាំងថ្មីដែលស្ថិតនៅម្ដុំផ្សារដេប៉ូ ដោយគ្រាន់តែលោកអ្នកភ្ជាប់ជាមួយនឹងឯកសារផ្ទាល់ខ្លួន ហើយទៅចុះឈ្មោះទទួលសេវាកម្មឥតគិតថ្លៃ ចាប់ពីថ្ងៃ១១ ខែឧសភា រហូតដល់ថ្ងៃទី១ មិថុនា ឆ្នាំ២០១៨នេះ។ ការទទួលចុះឈ្មោះ នឹងត្រូវធ្វើឡើងនៅមន្ទីរពហុព្យាបាល ជប៉ុនឡាយហ៍ សាខាចាស់ ដែលស្ថិតនៅម្ដុំឡានទឹកទួលស្លែង នៅផ្ទះលេខ145E0 ផ្លូវលេខ១១៣ កែងនឹងផ្លូវលេខ៣៧៦ ក្នុងសង្កាត់បឹងកេងកង៣ ខ័ណ្ឌចំការម៉ន រាជធានីភ្នំពេញ។

ដំណឹងដ៏កម្រដែលទើបប្រកាសឡើងដោយមន្ទីរពហុព្យាបាលកម្រិតអន្តរជាតិមួយនេះ បានបញ្ជាក់ថា ក្រុមវេជ្ជបណ្ឌិត្យជំនាញៗទាំងជនជាតិខ្មែរ និងបរទេស នឹងត្រូវបានដាក់ប្រចាំអោយទទួលព្យាបាលដោយឥតគិតថ្លៃលើប្រភេទជំងឺ និងសេវាកម្មដែលបានកំណត់ ដើម្បីបង្ហាញអោយឃើញពីគុណភាព និងសេវាកម្មរបស់មន្ទីរពហុព្យាបាលមួយនេះ។ យ៉ាងណាមិញ ចំនួនអ្នកជំងឺនៃត្រូវទទួលការព្យាបាលដោយឥតគិតថ្លៃ នឹងត្រូវបានកំណត់ ទើបទាមទារអោយមានការទៅចុះឈ្មោះអោយបានរួសរាន់រហូតដល់កញ្ចប់ក្នុងការផ្ដល់ជូនឥតគិតថ្លៃនោះ ត្រូវបានបញ្ចប់។ គម្រោងពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃនេះ ក៏ត្រូវបានប្រកាសថាមានការសហការជាមួយនឹងសមាគមអ្នកលក់ឱសថកម្ពុជាផងដែរ ដោយប្រភេទជំងឺ និងសេវាកម្ម ដែលគម្រោងផ្ដល់ជូន រួមមាន សេវាកម្ម លាងឈាម ចំនួន ១០០កញ្ចប់ (បញ្ជាក់៖សេវាកម្មលាងឈាម គឺមានការពិនិត្យឈាម ២០មុខ មុន និង ក្រោយលាង ព្រមទាំងទទួលលាងឈាមដោយឥតគិតថ្លៃ) សេវាកម្មពិនិត្យជំងឺទូទៅ និង សេវាកម្មព្យាបាលជំងឺតំរងនោមសរុបចំនួន១០០កញ្ចប់ (បញ្ជាក់: សម្រាប់កញ្ចប់ ពិនិត្យជំងឺទូទៅ និង តំរងនោម រួមមាន ពិគ្រោះជំងឺ និង ពិនិត្យឈាម ២១មុខ ពិនិត្យអេកូ វាស់ចង្វះបេះដូង និង ពិនិត្យដោយម៉ាស៊ីនវិភាគរាងកាយ)។

ជាមួយនឹងដំណឹងដ៏ល្អកម្រមាននេះ គឺជាការជូនដំណឹងអោយបងប្អូនកូនខ្មែរទាំងអស់ ដែលត្រូវការពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃ ទៅចុះឈ្មោះទទួលកញ្ចប់ឥតគិតថ្លៃអោយបានរួសរាន់ ខណៈដែលគម្រោងមួយនេះ កំពុងក្លាយជាប្រយោជន៍យ៉ាងធំធេង ដល់ពលរដ្ឋខ្មែរ ជាពិសេសអ្នកមានបញ្ហាសុខភាព ហើយខ្វះលទ្ធភាពក្នុងការព្យាបាល។ យ៉ាងណាក៏ដោយ នៅមិនទាន់មានការប្រកាសថាគម្រោងផ្ដល់ជូននេះ និងបន្ថែមកញ្ចប់ឥតគិតថ្លៃដល់អ្នកជំងឺ លើសចំនួនដែលបានកំណត់ ឬយ៉ាងណានោះទេ៕