មន្ទីរពេទ្យ Princ ដ៏ល្បីនៅប្រទេសថៃ ស្វាគមន៍ដំណើរទស្សនកិច្ចរបស់ប្រតិភូកម្ពុជា

0

បន្ទាប់ពីដំណើរការព្យាបាលពលរដ្ឋថៃ និង បរទេស យ៉ាងមានប្រជាប្រិយភាពនៅភាគឥសាន្តប្រទេសថៃ មន្ទីរពេទ្យព្រីនស៍ ឬ Princ Hospital ដែលមានសាខាជាច្រើនខេត្តនៅប្រទេសថៃ តែងតែរៀបចំអោយមានដំណើរទស្សនកិច្ចពីជនជាតិផ្សេងៗជារឿយៗ ដើម្បីបង្ហាញពីសក្កានុពលរបស់ខ្លួន។ ដោយឡែកកាលពីពាក់កណ្ដាលខែកក្កដា ឆ្នាំ២០២២នេះ លោក Dr. Sawet srisiri នាយកមន្ទីរពេទ្យព្រីននៅខេត្តអ៊ូប៊ុនរដ្ឋធានី ដែលជាទីតាំងធំជាងគេក្នុងចំណោមសាខាទាំងអស់របស់មន្ទីរពេទ្យព្រីន ក៏បានទទួលស្វាគមន៍ពីដំណើរទស្សនកិច្ចរបស់ប្រតិភូពីប្រទេសកម្ពុជាផងដែរ ដោយសកម្មភាពនេះគឺបានធ្វើពីថ្ងៃទី១៣ កក្កដា រហូតដល់១៦ កក្កដា ២០២២ ទើបបញ្ចប់។

ដំណើរទស្សនកិច្ចនេះ មានការចូលរួមពីភាគីកម្ពុជា ក្រោមការដឹកនាំដោយ លោកស្រី ថន ស្រីមុំ និង ស្វាមី ដែលជាម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនភ្ញៀវខ្មែរ មកទស្សនកិច្ច ឬ ទៅព្យាបាលនៅក្នុងមន្ទីរពេទ្យថៃ និងមានវត្តមាន អ្នកអង្គម្ចាស់ក្សត្រី នរោត្តម សុភ័ក្ត្រនារី អមដំណើរដោយលោកជំទាវៗ និង ភរិយាឥស្សរជន ជាច្រើនរូបនៅប្រទេសកម្ពុជា។ ដំណើរទស្សនកិច្ចនេះ ក្រៅពីដើម្បីទស្សនា និង ស្វែងយល់ពីសេវាព្យាបាលដ៏សំបូរបែបរបស់មន្ទីរព្រីនស៍ ទាំងនៅខេត្តអ៊ូប៊ុន និង ខេត្តស៊ីសាកេត ក៏មានកិច្ចប្រជុំ និង ការដើរកម្សាន្តនៅក្នុងខេត្តទាំងពីរផងដែរ។ ក្នុងនោះមន្ទីរពេទ្យ ក៏ផ្ដល់សេវាពិនិត្យសុខភាពដោយមិនគិតថ្លៃ ជូនដល់តំណាងរបស់កម្ពុជាទាំងអស់ និង ជូនតំណាងពីកម្ពុជាទាំងអស់ដើរទស្សនកិច្ចប្រកបដោយភាពកក់ក្ដៅផងដែរ។

គួរបញ្ជាក់ផងដែរថា មន្ទីរពេទ្យព្រីនស៍ ជាមន្ទីរពេទ្យល្បីឈ្មោះមួយរបស់ប្រទេសថៃ។ មន្ទីរពេទ្យនេះ មានសេវាព្យាបាលទំនើបទាន់សម័យលើគ្រប់ប្រភេទជម្ងឺទាំងអស់ ជាពិសេសជម្ងឺមហារីក ប៉ុន្តែភាពទាក់ទាញរបស់មន្ទីរពេទ្យនេះ គឺតម្លៃនៃការព្យាបាល មានកម្រិតធូរជាងមន្ទីរពេទ្យផ្សេងៗនៅបាងកក ដែលមានគុណភាពល្អដូចគ្នា។