អ្នកជំនួញវ័យក្មេង យូពីន ប្រេន ទទួលបានពានយ៉ាងកាលីប ២ ពីថៃ

0

កាលពីថ្ងៃទី៣ កក្កដា ឆ្នាំ២០២២ អ្នកជំនួញមកពីបណ្ដាប្រទេសជាច្រើន រួមទាំងនៅកម្ពុជា ទទួលបានកិត្តិយស ឬ មានមុខមាត់លើឆាកអន្តរជាតិយ៉ាងសំបើម តាមរយៈកម្មវិធីទទួលពាននៅថៃ។ ក្នុងចំណោមអ្នកទទួលពានជាច្រើនមកពីប្រទេសផ្សេងៗ ម្ចាស់គ្រឿងសម្អាង Yupin Brand ក៏ចាត់ទុកថាគឺជាជនជាតិខ្មែរមួយរូប ដែលជួយអោយកម្ពុជា កាន់តែមានមុខមាត់លើឆាកអន្តរជាតិផងដែរ បន្ទាប់ពីអ្នកនាងត្រូវបានគណកម្មការថៃប្រកាសថាជាជនជាតិខ្មែរ ដែលឈ្នះពានដល់ទៅ២ ព្រោះតែអ្នកនាងជាម្ចាស់ជំនួញ ដែលមានភាពឆ្នើម ដែលមិនអាចមើលរំលងសមត្ថភាព។

ពានឆ្នើមទាំង២ ដែលម្ចាស់ក្រុមហ៊ុនរូបនេះទទួលបានរួមមាន ពាន Asia Best Product Beauty Award 2022 ដែលសំដៅថាជាក្រុមហ៊ុនដែលបានលក់ចេញនូវផលិតផលគុណភាពកម្រិតអន្តរជាតិ ហើយជោគជ័យលើទីផ្សារនាំមុខគេប្រចាំ និង ពានទី២ គឺពាន Asean Plus Award 2022 best Biz and Product ដែលសម្គាល់ថាជា ម្ចាស់គ្រឿងសម្អាង ដែលមានសមត្ថភាពចែកចាយផលិតផល ទៅកាន់ទីផ្សារអាស៊ី បានខ្លាំងជាងគេប្រចាំឆ្នាំ ដែលបញ្ជាក់កាន់តែច្បាស់ថា ក្រៅពីវាយលុកបានទីផ្សារក្នុងស្រុក គឺ Yupin brand ក៏ជាផលិតផលដែលអាចវាយលុកចូលទីផ្សារ ថៃ កូរ៉េ និង បណ្ដាប្រទេសនៅអាស៊ីមួយចំនួន បានខ្លាំងមិនធម្មតា រហូតត្រូវបានគណកម្មការវាយតម្លៃអោយឈ្នះពានផងដែរ។

អ្នកនាងក៏បានទទួលការស្វាគមន៍ដោយអ្នកសារព័ត៌មានបរទេស និង ដោយតារាល្បីៗថៃមួយចំនួន ដែលបានចូលរួមផងដែរ។ នៅក្នុងឱកាសឡើងទៅទទួលពាននោះ អ្នកនាងក៏បានទៅទស្សនកិច្ចដោយផ្ទាល់ ដល់រោងចក្រដែលបានផលិត និងបានជំរុញអោយអ្នកឯកទេសថៃ ត្រូវតែបង្កើនលើគុណភាព និង សោភ័ណ្ឌភាពក្នុងការវិចខ្ចប់ ដើម្បីអោយកាន់តែប្រសើរឡើង។