ខុសពីបណ្ដាគ្លីនិកកែសម្ផស្សភាគច្រើន ដែលយកចិត្តទុកដាក់តែការបណ្ដុះបណ្ដាលជំនាញផ្នែកសម្រស់ ជូនដល់បុគ្គលិក លោកស្រី រៃ សុភា ហៅ ផាកប៊ូមខ្មែរ អគ្គនាយិកាមជ្ឈមណ្ឌលថែរក្សាសម្រស់ សុភា ស្គីនឃែរ ក្រៅពីចំណាយលុយដដែលជាដដែលពង្រឹងលើជំនាញផ្នែថែរក្សាសម្ផស្សអោយដល់បុគ្គលិក លោកស្រីក៏បានចំណាយផលចំណេញ រៀបចំសិក្ខាសាលា និង ស្វែងរកគ្រូជំនាញ មកបង្រៀនលើជំនាញភាពជាអ្នកដឹកនាំ និង ពង្រឹងផ្លូវចិត្តដល់បុគ្គលិកគ្រប់ផ្នែកផងដែរ។
លោកស្រីចាត់ទុកថា ចំណេះផ្នែកគ្រប់គ្រង និង ការពង្រឹងផ្លូវចិត្ត គឺជាអ្វីដែលមិនអាចខ្វះបាននោះឡើយ ហើយបើទោះជាការបើកវគ្គបណ្ដុះបណ្ដាលម្ដងៗ គឺបានចំណាយអស់ច្រើន តែក៏ដើម្បីអោយក្រុមការងារ និង បុគ្គលិកគ្រប់ផ្នែក កាន់តែមានការទទួលខុសត្រូវខ្ពស់ និង កាន់តែចេះសម្របខ្លួននឹងបញ្ហាផ្សេងៗ នៅពេលមានភ្ញៀវបង្កបញ្ហា ឬ រអ៊ូរទាំណាមួយនោះដែរ។
លោកស្រីថា Sophea Skin Care នឹងបន្តចំណាយលុយរៀបចំការបណ្ដុះបណ្ដាលបែបនេះ អោយញឹកញាប់ ហើយក្នុងពេលដ៏ខ្លី មជ្ឈមណ្ឌលថែរក្សាសម្រស់របស់លោកស្រី ក៏នឹងបង្ហាញសាខាធំមួយផ្សេងមួយទៀតផងដែរ ទើបលោកស្រីយល់ថា ការរៀបចំធ្វើកម្មវិធីបែបនេះ នឹងពង្រឹងធនធានបុគ្គលិកកាន់តែប្រសើរ សម្រាប់អាជីវកម្មកែសម្ផស្ស និង ថែរក្សាសម្រស់របស់លោកស្រីទាំងមូល អោយកាន់តែមាននិរន្តរភាពយូរអង្វែង។