មន្ទីរពេទ្យឯកទេសព្យាបាលជម្ងឺមហារីកដ៏ល្បីប្រចាំប្រទេសថៃ ក្លាយជាគោលដៅសុវត្ថិភាពចំពោះអ្នកជម្ងឺចង់ទៅព្យាបាល

0

កាលពីថ្ងៃទី៧ មិថុនា ឆ្នាំ២០២២ អ្នកឯកទេសផ្នែកជម្ងឺមហារីក ប្រចាំមន្ទីរពេទ្យមួយនៅក្នុងប្រទេសថៃ បានមកធ្វើបទបង្ហាញនៅប្រទេសកម្ពុជា ដោយមានវត្តមានក្រុមអភិជន និង ភ្ញៀវអ្នកមុខអ្នកមាត់រហូតដល់ជិត១០០នាក់ចូលរួម។ បទបង្ហាញនេះ ត្រូវបានរៀបចំ និង សម្របសម្រួល ដោយ អ្នកស្រី ថន ស្រីមុំ ដែលគេស្គាល់ថា គឺជាអគ្គនាយិកាក្រុមហ៊ុនទេសចរណ៍ អង្គរអេស៊ាន ហូលីដេ និងជាអ្នកធានារត់ការបញ្ជូនពលរដ្ឋខ្មែរ ទៅព្យាបាលនៅក្នុងប្រទេសថៃ និងបតំណាងមន្ទីរពេទ្យ ជីវ៉ាមិត្តត្រា ដែលល្បីផ្នែកព្យាបាលជម្ងឺមហារីកគ្រប់ប្រភេទ ប្រចាំនៅខេត្ត ឧប៊ុន ប្រទេសថៃ។ ការធ្វើបទបង្ហាញនេះ គឺស្របពេលដែលពលរដ្ឋកម្ពុជា ដែលមានជម្ងឺមហារីក គឺតែងតែទៅចំណាយខ្ពស់នៅតាមមន្ទីរពេទ្យ នៅបាងកក ហើយដើម្បីជាការផ្ដល់ជម្រើសដល់អ្នកជម្ងឺ ដែលចង់ព្យាបាលអស់តិចជាង ហើយមានប្រសិទ្ធិភាពដូចគ្នា។

លោកស្រី ថន ស្រីមុំ បញ្ជាក់ថា ដោយសារតែមើលឃើញពីផលវិបាករបស់អ្នកជម្ងឺមហារីក ដែលចង់បានពេទ្យល្អនៅថៃ ហើយត្រូវការចំណាយអោយទាបជាងទៅព្យាបាលនៅបាងកក ទើបលោកស្រី និង ស្វាមី ដែលមានជំនាញដឹកនាំបងប្អូនខ្មែរ ទៅព្យាបាលនៅប្រទេសថៃប្រមាណជិត១០ឆ្នាំមកហើយ និង ស្គាល់ស្ទើរគ្រប់មន្ទីរពេទ្យតូចធំរបស់ថៃ ក៏សម្រេចចិត្តសហការជាមួយពេទ្យជំនាញផ្នែកមហារីក ជីវ៉ាមិត្តត្រា មកធ្វើបទបង្ហាញនៅស្រុកខ្មែរ។ លោកស្រីដែលមានបទពិសោធន៍ ខ្លាំងជាមួយសេវារៀបចំឯកសារបញ្ជូនអ្នកជម្ងឺអោយទៅព្យាបាលនៅថៃនេះ ក៏បានអញ្ជើញលោកជំទាវៗ និង ភាគច្រើនជាក្រុមអភិជន អោយមកចូលរួមស្ដាប់ពីបទបង្ហាញនោះ ខណៈដែលក្រោយពីការបង្ហាញនោះ គឺមានការចាប់អារម្មណ៏យ៉ាងខ្លាំងពីអ្នកចូលរួម។

នៅក្នុងពិធីនោះ ក៏មានវត្តមាន លោកជំទាវ ម៉ៅ ម៉ាល័យ កែវ គឹមយ៉ាន លោកជំទាវ គីង ចាន់ឌី គន់គីម និង ភ្ញៀវអ្នកមុខអ្នកការជាច្រើនចូលរួម។ ក្នុងពេលខាងមុខ លោកស្រី ថន ស្រីមុំ ក៏អះអាងថា ភាគីខាងមន្ទីរពេទ្យ ជីវ៉ា មិត្តត្រា ក៏នឹងធ្វើយុទ្ធនាដឹកនាំបងប្អូនខ្មែរ និង អ្នកសារព័ត៌មាន នៅក្នុងប្រទេសកម្ពុជា អោយទៅធ្វើទស្សនកិច្ចដោយផ្ទាល់នៅក្នុងមន្ទីរពេទ្យផងដែរ។ លោកស្រីថា សម្រាប់ការទៅព្យាបាលនៅគ្រប់មន្ទីរពេទ្យនៅក្នុងប្រទេស ជាពិសេសនៅក្នុងមន្ទីរពេទ្យ ជីវ៉ា មិត្តត្រា នេះ គឺមិនត្រឹមតែមានតម្លៃព្យាបាលទាបជាងនៅបាងកកក្នុងភាគរយច្រើននោះទេ សេវាព្យាបាលនៅក្នុងមន្ទីរពេទ្យនោះ ក៏មានលក្ខណ្ឌងាយស្រួល សូម្បីតែគ្មានអត្តសញ្ញាញប័ណ្ណ។ លោកស្រី និង ក្រុមការងារ មានជំនាញរៀបចំសេវាជូនទៅព្យាបាលនៅក្នុងប្រទេសថៃនេះជាយូរមកហើយ ដោយអ្នកជំងឺមួយចំនួន ក៏ត្រូវបានលោកស្រី និង ស្វាមី ស្នើរខាងពេទ្យថៃ កុំអោយយកប្រាក់ ឬ បញ្ចុះភាគច្រើន ហើយប្រធានមន្ទីរពេទ្យថៃច្រើនណាស់ អូខេ ដោយមិនមែនសុទ្ធតែគិតលុយទេ។ មន្ទីរពេទ្យ ដែលលោកស្រីណែនាំនេះ ប្រសិនបើចង់អោយលោកស្រី រៀបចំទាំងឯកសារ និង សេវាដឹកជញ្ជូន អាចខលទៅលេខ 012 38 39 56/ 087 98 98 81/ 088 20 16 820។