ឃើញបរិមាណខ្លាញ់យកចេញពីក្នុងខ្លួន តារាស្រី២រូប ញាក់សាច់

0

តារាល្បីឈ្មោះ២រូប គឺអ្នកនាង ចន ច័ន្ទលក្ខិណា និង តារាចម្រៀងហង្សមាស កញ្ញា សុខ សីឡាលីន ត្រូវបានគ្លីនីកល្បីឈ្មោះមួយ នៅជិតអតីតរង្វង់មូលទួលគោក បង្ហោះពីស្ថានភាពក្រោយអ្នកទាំងពីរបូមខ្លាញ់ចេញគួរអោយចាប់អារម្មណ៍ ដោយសារតែបរិមាណខ្លាញ់ ដែលបូមចេញពីក្នុងខ្លួនរបស់អ្នកទាំងពីរដែលបានបូមចេញ ក្នុងមួយកែវៗ គឺមានបរិមាណច្រើន។ គ្លីនីកផ្នែកឯកទេសកែសម្ផស្ស និង សម្រករាងយីហោ Excellent Master Beauty Clinic ឬ គ្លីនីក EM បានបង្ហាញរូបថតចំនួន៣សន្លឹករបស់អ្នកទាំងពីរ ក្រោយបូបខ្លាញ់ចេញ ដែលបង្ហាញយ៉ាងច្បាស់ថា បើទោះជាអ្នកទាំងពីរមិនមានរូបរាងធាត់ ក៏មានខ្លាញ់លើស ដែលបង្កផលប៉ះពាល់ដល់សុខភាព និង សម្រស់។ មានការបញ្ជាក់ថា អាចមិនមែនជាលើកទី១ ដែលអ្នកនាង ចន ច័ន្ទលក្ខិណា ឬ កញ្ញា សុខ សីឡាលីន បានទទួលសេវាកម្មបែបនេះទេ ទើបធ្វើអោយអ្នកទាំងពីរនៅតែមានរាងស្វែល ចង្កេះតូចច្រឡឹង ដោយមិនមែនអាស្រ័យលើការហាត់ប្រាណ តែម្យ៉ាងដូចហ្វេនធ្លាប់បានដឹងឡើយ។

លោកស្រី ម៉ែន ថារ័ត្ន អគ្គនាយិកាមជ្ឈមណ្ឌលកែសម្ផស្ស EM Beauty Clinic ធ្លាប់អះអាងថា ទោះជាមនុស្សមិនធាត់ក៏មានខ្លាញ់លើសបំផ្លាញសុខភាព និង ធ្វើអោយខូចរាងនោះដែរ ដូច្នេះសម្រាប់អ្នកហាត់ប្រាណមិនស្រក ឬ គ្មានពេលហាត់ប្រាណ ដើម្បីថែរក្សាចង្កេះវី និង រាងស្វែល និង ដើម្បីអោយនៅតែក្មេងជាងវ័យ។ លោកស្រីថា ការសម្រករាងដោយបូមខ្លាញ់គឺទទួលបានប្រសិទ្ធិភាពខ្ពស់បំផុត ហើយក៏មិនមានផលប៉ះពាល់ដូចការតមអាហារ ឬ លេបថ្នាំសម្រកនោះដែរ៕