គួរពិចារណា អ្នកទទួលទានដើមដំបងយក្ស

0

ផ្ទុយពីផ្អើលតគ្នារឿងដើមដំបងយក្សដែលអ្នកខ្លះហៅថាប្រទាលបាតដៃស្រួលឆ្ងាញ់ និង មានរសជាតិជូរជ្រះ ដូចផ្លែម្កាក់ អ្នកលេងហ្វេសប៊ុកច្រើនឡើងបានបង្ហាញប្រតិកម្ម ដោយសារតែក្រោយញាំតាម គឺអស់តែលុយហើយ រសជាតិមិនដូចការអះអាងថា។ អ្នកទាំងនោះ បង្ហោះថា ញាំទៅសាបៗ ហើយសំបោរៗស្អិតៗដូចក្រពុល ថាតើហេតុអ្វីអ្នកធ្វើវីដេអូ អួតថាស្រួយឆ្ងាញ់។ ម្នាក់ៗយល់ថានេះគឺជាការបំពុល ស្របពេលដែលហាងលក់ម្ជូរមួយចំនួន ក៏ឆ្លៀតឱកាសធ្វើទីផ្សារលក់កើបលុយ ដល់មួយគីឡូ១៥០០០ និង កន្លែងខ្លះ ២ម៉ឺនរៀល ប៉ុន្តែចុងក្រោយមនខុសពីយកលុយបោះចោល។

ការផ្អើលទទួលទានដើមដំបងយក្សនេះ ត្រូវបានគេមើលឃើញថាគឺជារឿងមួយដែលហួសចិត្តខ្លាំង ដោយសារតែដើមមួយប្រភេទនេះ មិនត្រូវបានទទួលទាននោះទេ ប៉ុន្តែបែរជាផ្អើលតគ្នា ដោយសូម្បីតែដើមដំបងយក្សនេះមានការអះអាងថា មានសារជាតិពុល ដោយគ្រាន់តែកម្រិតជាតិពុលដែលជ្រាបចូលក្នុងខ្លួន គឺមានកម្រិតតិច ហើយពេលខ្លះក៏មានកម្រិតខ្លាំង ដែលបង្ហាញប្រតិកម្មភ្លាម។ ក្រុមអ្នកលក់កើបលុយមិនគ្រាន់តែអះអាងថា ដើមដំបងយក្សស្រួយឆ្ងាញ់ និងមានរសជាតិដូចម្កាក់ប៉ុណ្ណោះទេ តែក៏ឆ្លៀតបញ្ជាក់ថា មានសារជាតិចិញ្ចឹម និង ជំនួយសុខភាពរាប់មិនអស់ ដែលមនុស្សមុនគួរមើលរំលង។

ធៀបនឹងកាលពីប៉ុន្មានថ្ងៃមុន អ្នកជ្រើមទទួលទានដើមដំបងយក្សចាប់ផ្ដើមភ្ញាក់ខ្លួនខ្លះហើយ ថាដើមនោះមិនឆ្ងាញ់ និង អាចប្រឈមប៉ះពាល់សុខភាព ប្រសិនបើទទួលទានប៉ះចំដំបងយក្សសំប៉ែតមួយប្រភេទ ដែលមានសារជាតិពុលខ្ពស់។ ការជ្រើមជ្រួលទទួលទានដំបងយក្សនេះ គឺបន្ទាប់ពីមានវីដេអូបង្ហាញពីការទទួលទានរុក្ខជាតិនេះជាច្រើនត្រូវបានបង្ហាញឡើង ស្របគ្នាដែលមនុស្សចង់ភ្លក់អ្វីដែលផ្អើលតាមគ្នា។

ខាងក្រោមនេះ គឺជាវីដេអូ បង្ហាញពីប្រតិកម្មរបស់មហាជនក្រោយដើមដំបងយក្ស ត្រូវបានគេផ្អើលទទួលទាន៖