ម្ចាស់ដេប៉ូផ្ដាច់មុខគ្រឿងសម្អាង Mia នៅកម្ពុជា បង្ហាញមហិច្ចតាធំសម្រាប់ត្រៀមសម្រុកធ្វើក្រោយចប់កូវីដ

0

មកទល់ពេលនេះផលិតផល Mia Natural Skin Care ដែលជាផលិតផលគ្រឿងសម្អាងដ៏ល្បីនៅក្នុងទឹកដីសហរដ្ឋអាមេរិក បានបង្ហាញខ្លួនក្រោមក្របខណ្ឌច្បាប់នៅក្នុងប្រទេសកម្ពុជាហើយ។ នោះគឺការនាំចូលផ្ដាច់មុខរបស់តំណាងប្រចាំប្រទេសមួយរូប ដែលអ្នកនាងបានសិទ្ធិជាតំណាងចែកចាយនៅកម្ពុជាជាលើកដំបូង ហើយក៏មានន័យថា ក្រៅពីទទួលស្គាល់ដោយក្រសួងសុខាភិបាលនៅអាមេរិក ផលិតផល Mia ក៏មានច្បាប់ទទួលស្គាល់មួយបន្ថែមទៀតនៅកម្ពុជា ក្រោយការសុំច្បាប់ចរាចរ។

អ្នកនាង ប៊ូ ប៊ុនណារ៉ា ម្ចាស់ប្រេនផលិតផល Mia ផ្ដាច់មុខនៅកម្ពុជា បញ្ជាក់ថា អ្នកនាងមិនធ្លាប់ប្រឡូកការងារជាអ្នកលក់អនឡាញ ឬ បោះទុនចរាចរលក់ផលិតផលគ្រឿងសម្អាងនោះទេ ទើបមានមនុស្សជាច្រើនឆ្ងល់ថា ហេតុអ្វីអ្នកនាង ហ៊ានយកលុយចំនួនច្រើនទៅវិនិយោគជាមួយផលិតផល Mia ដោយបានទាំងនាំចូលផ្ដាច់មុខក្នុងនាមជាអ្នកចែកចាយផលិតផល Mia ធំជាងគេតែមួយគត់ នៅកម្ពុជានោះ។ អ្នកនាងគ្រាន់តែជាអាជីវករលក់ហាងស្រាក្រហមមួយកន្លែង នៅម្ដុំផ្សារទួលទំពូងប៉ុណ្ណោះ តែអ្នកនាងថាបើទោះជារឿងនាំចូលផលិតផលគ្រឿងសម្អាង គឺជារឿងមួយថ្មីរបស់ខ្លួនក៏ពិតមែន ក៏អ្នកនាងនឹងធ្វើអោយទីផ្សារផលិតផល Mia ផ្ទុះកក្រើកនៅកម្ពុជា បន្ទាប់ពីបញ្ហាបិទខ្តប់ភ្នំពេញត្រូវបានស្ងប់ស្ងាត់។ អ្នកនាងថាខ្លួននឹងបើកដំណើរការហាងស្រាក្រហមរបស់ខ្លួននៅទីតាំងថ្មី ដែលជាផ្ទះផ្ទាល់ខ្លួននៅបុរីប៉េងហួតបឹងស្មោ ស្ថិតនៅផ្ទះលេខ៨០ រុក្ខវិថីរ៉ូហ្សាតូ ក្នុងគម្រោងទី៧ ដោយការបើកអាជីវកម្មនោះ ក៏នឹងបើកជាហាងលក់គ្រឿងសម្អាងម៉ាក Mia ជាទ្រង់ទ្រាយធំព្រមគ្នា។ អ្នកនាងថាពីដំបូងអ្នកនាងគ្រាន់តែកុម្ម៉ង់ផលិតផលមួយនេះ មកពីអាមេរិក ដើម្បីប្រើប្រាស់ប៉ុណ្ណោះ ប៉ុន្តែដោយសារតែបានប្រើប្រាស់ប្រមាណជា៣ឈុតគឺត្រូវនឹងស្បែកមុខខ្លាំង ក៏មានគំនិតនាំចូលតែម្ដង។ ម្យ៉ាងមកពីផលិតផលមួយនេះ គឺរបស់កូនខ្មែរ ដែលជាអ្នកបង្កើត និង ផលិតនៅលើទឹកដីអាមេរិកផង ទើបអ្នកនាងកាន់តែចង់រួមចំណែកដើម្បីជំរុញអោយផលិតផលមួយនេះ មនការគាំទ្រ។ អ្នកនាងបាននាំចូលផលិតផល Mia ដែលត្រូវបានប្ដូរដោយសំបកវិចខ្ចប់ថ្មី ដើម្បីអោយត្រូវនឹងទីផ្សារនៅកម្ពុជា ហើយផលិតផលដែលនាំចូលមកត្រៀមប្រជែងទីផ្សារនោះ គឺរួមមានផលិតផលស្បែកមុខទាំងអស់ ដូចជា សេរ៉ូមលាបមុខ លេយប់លេថ្ងៃ ក្រែមព្យាបាលបបូរមាត់ ហ្វូម ខណៈដែលផលិត ជាផលិតផលកូនខ្មែរ ទិញប្រើសិន ប្អូនស្រីនៅនីមួយៗ ក៏សុទ្ធតែចំរាញ់ចេញពីផ្លែឈើ ប្ញសឈើ ជួយអោយស្បែកម៉ត់រលោង បំបាត់មុន ព្យាបាលមុខខូច និង មិនធ្វើអោយស្បែកមុខមានបញ្ហានៅពេលប្រើយូរ ឬ ពេលឈប់ប្រើ។ ដ្បិតតែមិនបើកដំណើរការ តែផលិតផល Mia ត្រូវបានលក់ដាច់ជាបណ្ដើរៗហើយ ដោយតំណាងចែកចាយសម្រាប់ខេត្តមួយចំនួនក៏មានអ្នកសុំផ្ដាច់ដែរ គឺរង់ចាំតែពេលវេលាត្រលប់មកដូចដើម នឹងបើកសម្ពោធតែម្ដង។ ក្នុងនោះ តំណាងផលិតផលប្រចាំខេត្តក្រុងនីមួយៗ ក៏តម្រូវអោយឆ្លងកាត់ការប្រើប្រាស់ក្នុងនាមជាអតិថិជន អោយស្គាល់ពីគុណសម្បត្តិជាមុនផងដែរ ទើបបើកសិទ្ធអោយធ្វើជាតំណាងចែកចាយ ដោយមិនមែនគ្រាន់តែមានដើមទុន ហើយអ្នកនាងនឹងផ្ដល់សិទ្ធអោយផ្ដាច់តំបន់នោះទេ ដោយសារគោលការណ៍ របស់ផលិតផល Mia ក៏មិនត្រូវការតំណាងចែកចាយច្រើននាក់។

គួរបញ្ជាក់ផងដែរ Mia Natural Skin Care គឺជាផលិតផលដែលបង្កើតឡើងដោយស្ត្រីខ្មែរ ឈ្មោះ ម៉េត សុភាព ហៅ Mak Mia ដែលកាលពីមុនអ្នកនាង គឺជាអតីតអ្នកលក់អនឡាញមួយរូប។ ក្រោយពេលទៅរស់នៅអាមេរិក អ្នកនាងក៏បានប្រឹក្សាជាមួយគ្រូពេទ្យជំនាញផ្នែកស្បែកនៅអាមេរិក ហើយបង្កើតផលិតផលនេះឡើង ដោយប្រើរូបមន្តផ្សំចេញពីផ្លែឈើ និង ប្ញសឈើ១០០ភាគរយ។ Mia មិនត្រឹមតែត្រូវបានទទួលស្គាល់ដោយក្រសួងសុខាភិបាលនៅអាមេរិកតែម្យ៉ាងទេ តែក៌បានពង្រាយការលក់ទៅកាន់ប្រទេសផ្សេងៗដូចជាកាណាដា បារំង អូស្ត្រាលី និង ប្រទេសជាច្រើនទៀត ក្រោមការទទួលស្គាល់ពីគុណភាពផងដែរ។ ផលិតផលនេះ ទើបតែមានវត្តមាននៅកម្ពុជា តាមរយៈអ្នកនាង ប៊ូ ប៊ុនណារ៉ា ប៉ុណ្ណោះ តែនៅអាមេរិក គឺល្បី និង មានការទទួលស្គាល់ទូលំទូលាយរួចមកហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here