ម្ចាស់ហាង Sophea Skincare ខកគម្រោងសំខាន់ពីរព្រមគ្នា ដោយសារ COVID-19

0

ទើបតែពង្រីកសាខាទី៤ នៅជាប់ផ្សារសុវណ្ណាមិនទាន់បានប៉ុន្មានថ្ងៃផង ម្ចាស់ហាង សុភា Skin Care គឺលោកស្រី រៃ សុភា ហៅ ផាកប៊ូមខ្មែរ ត្រូវប្រឈមនឹងការរីករាលនៃជម្ងឺកូវីត១៩ ដែលកំពុងកើនឡើងធ្វើអោយហាងលោកស្រីបើកដំណើរករទាំងនៅកញ្ចឹង ក។ លោកស្រីបានសម្រេចចិត្តបិទហាងមួយរយៈ បន្ទាប់ពីជម្ងឺកូវីត១៩ បានរីករាលដល់តារាសិល្បៈច្រើននាក់ ហើយបង្កើតអោយមានការភ័យបារម្ភ នៅទូទាំងប្រទេស។ លោកស្រីថា នាពេលកន្លងមក ថ្វីដ្បិតតែកូវីត១៩ នៅបន្តផ្ទុះខ្លាំងនៅក្នុងប្រទេសកម្ពុជា តែគ្លីនិកថែរក្សាសម្រស់ និង ព្យាបាលស្បែកមុខ Sophea Skin Care នៅតែមានភ្ញៀវអង្គុយត្រៀបត្រាទៅទទួលសេវាកម្មណែនៗទាំង៤សាខា។ ដើម្បីទប់ស្កាត់ការរីករាលដាលនៃវិរុសមួយនេះ ក៏ដូចជាដើម្បីរក្សាសុវត្ថិភាពដល់បុគ្គលិកដែលស្ថិតក្នុងការប្រឈមខ្លាំង លោកស្រី មិនត្រឹមតែសម្រេចចិត្តបិទហាងមួយរយៈប៉ុណ្ណោះទេ ពោលគឺសូម្បីតែគម្រោងផ្សេងៗក៏ត្រូវលុបចោលអស់ដែរ។ លោកស្រីនៅតែចាត់ទុកថា ក្នុងឆ្នាំ២០២១នេះ នៅតែជាឆ្នាំអាក្រក់ ដែលបង្កការភ័យខ្លាចនៅក្នុងប្រទេសកម្ពុជា ហើយស្ថានភាពដែលកំពុងកើតឡើងនៅក្នុងពេលនេះ គឺអាក្រក់ជាងអំឡុងឆ្នាំ២០២១ នោះផង ដោយសារតែស្ថានភាពកើនឡើងនៃអ្នកកើតកូវីត១៩ គឺមានសភាពធ្ងន់ធ្ងរជាងមុន។ លោកស្រីទទូចអោយមានការប្រុងប្រយ័ត្នអោយខ្ពស់ ហើយនៅក្នុងអំឡុងពេលនេះ ក៏ជាដំណាក់កាលដែលមនុស្សខ្លាចមនុស្ស និង មនុស្សលែងទុកចិត្តមនុស្ស ដែលបង្កអោយប៉ះពាល់ដល់សេដ្ឋកិច្ច អាជីវកម្មស្ទើរទាំងអស់ផងដែរ។ បើទោះជានៅតាមទីសាធារណៈនៅតែមានអាជីវកម្មច្រើនបន្តបើកដំណើរការ តែអ្វីដែលបានលេចឡើងគឺសុទ្ធតែភ្នែកនៅកញ្ចឹង ក និងមើលទៅគឺស្ថិតក្នុងការភ័យខ្លាច។ លោកស្រីយល់ថា ស្ថានភាពដែលកើតឡើងនេះ អាចនឹងបន្តអូសបន្លាយយូរទៀត ពោលគឺលើកលែងតែនៅក្នុងប្រទេសច្រើនបានទទួលវ៉ាក់សាំងការពារជម្ងឺមួយនេះ ទើបរំពឹងស្ថានភាព នឹងឈប់មានការភ័យខ្លាច។ លោកថាស្ថានភាពនឹងនៅតែអាក្រក់ ហើយប្រសិនបើជម្ងឺកូវីត១៩ នៅតែមិនអាចបំបាត់អស់ពីក្នុងកម្ពុជា និង ពិភពលោក គឺសភាពភ័យខ្លាចនឹងនៅតែកើតមាន ធ្វើអោយអ្នកជំនួញ និង ពលរដ្ឋ ទោះចង់ធ្វើអ្វីក៏ធ្វើមិនកើត។ យ៉ាងណាក៏ដោយហាងទាំង៤របស់គ្លីនីក Sophea Skin Care មិនមានផលប៉ះពាល់ច្រើនខ្លាំងនោះទេ ដោយសារតែហាងជាក់ស្ដែងគឺអោយតែបើកដំណើរការគឺមានភ្ញៀវចូលពេញៗ លើកលែងតែហាងទាំង៤ផ្ទាល់ មិនហ៊ានដំណើរការហើយបិទមួយសារៗ ព្រោះតែអារម្មណ៍ភ័យមុខភ័យក្រោយ។

ស្ថានភាពដែលបង្កឡើងនេះ សូម្បីលោកស្រីចង់ចេញ MV ចង់ច្រៀងមួយបទនូវអ្វីដែលបានប្រកាសក៏ផ្អាកអស់ហើយ ដោយសារតែលែងហ៊ានចង់ជួបអ្នកប្លែកមុខ និង មិនមានទំនុកចិត្តចិត្តសម្រាប់ការជួបជុំ។ អ្នកស្រីត្រូវសម្រេចលុបគម្រោងថតបទចម្រៀង និង លុបការសម្ដែង ហើយសូម្បីតែគម្រោងដែលលោកស្រី នឹងប្រកាសលើកផ្លាកយីហោតាមហាងផលិតផល Sophea Skin Care ទាំងអស់នៅទូទាំងប្រទេសក៏ត្រូវលុបចោលដូចគ្នា។ គម្រោងមួយទៀត ដែលលោកស្រីគិតទុកតាំងពីឆ្នាំ២០២០កន្លងទៅ ថា នៅដើមឆ្នាំ២០២១នេះ នឹងធ្វើជបើលៀងជួបជុំបុគ្គលិកអោយសប្បយាយម្ដង ហើយមានចែករង្វាន់លើកទឹកចិត្តខ្លះៗ ដល់បុគ្គលិកឆ្នើមផង ក៏ត្រូវលុបចោលនោះដែរ ដោយមិនដឹងថា តើគម្រោងទាំងនោះ នឹងអាចកំណត់ធ្វើជាថ្មី ឬ លុបចោលតែម្ដងនោះទេ ក្នុងពេលដែលកូវីត១៩ បង្កការភ័យខ្លាច ធ្វើអោយលោកស្រី និង អ្នកដទៃទៀត សុទ្ធតែភ័យតក់ស្លុត ហើយខ្លាចគ្នាទៅវិញទៅមកបែបនេះ។ លោកស្រីថា កាលណាហាងបិទ មនុស្សលែងចង់ធ្វើកម្មវិធីផ្សេងៗ នោះសេដ្ឋកិច្ចក៏ប៉ះពាល់នោះដែរ ទើបលោកស្រីមានតែថា គួរបន្ថែមការប្រុងប្រយ័ត្នរៀងខ្លួន និង បង្កើននូវការការពារអោយកាន់តែខ្លាំងបន្ថែមទៀត បើទោះជាអ្នកដែលបានចាក់វ៉ាក់សាំងរួចហើយក៏ដោយ។ លោលស្រីថា បើទោះជាអ្នកចាក់វ៉ាក់សាំងហើយ មិនមានបញ្ហាកូវីត១៩ តែបើបុគ្គលទាំងនោះគ្មានការប្រយ័ត្នប្រយែង គឺមេរោគដែលបានទុំជាប់តាមសំលៀកបំពាក់ និង សម្ភារៈផ្សេងៗ និង បង្កការប៉ះពាល់ដល់អ្នកជុំវិញខ្លួនដដែល ត្រង់ចំណុចនេះហើយ ដែលលោកស្រីយល់ថា ទោះចង់ធ្វើអ្វីក៏មុនស្រលះចិត្ត ហើយមានតែផ្អាក ឬ លុបតែម្ដង៕