អ្នកឯកទេសផ្នែកកែរសម្ផស្ស តុង ម៉ី ហ៊ានបង្ហាញទិន្ននៃផលវិជ្ជមាន និង អវិជ្ជមាន របស់អតិថិជនអ្នកមកធ្វើសេវ៉ាកម្មនៅគ្លីនិករបស់ខ្លួន

0

យោងតាមការបង្ហោះ របស់លោកគ្រូពេទ្យ តុងមុី ដែលជាគ្រូពេទ្យឯកទេសផ្នែកវះកាត់ច្រមុះ តចង្កា និង វះកាត់បឿខ្លាញ់លើសជាដើម នៅក្នុងគ្លីនិកកែសម្ផស្សតុងមុី បានបង្ហាញយ៉ាងច្បាស់ថា លោកគឺជាគ្រូពេទ្យដែលហ៊ានទទួលស្គាល់នូវដែលជាកំហុសបច្ចេកទេសរបស់ខ្លួន។ ការលើកឡើងនេះ គឺបន្ទាប់តែងតែបង្ហោះអោយដឹងជារឿយៗ ពីបញ្ហារបស់អតិថិជនក្រោយលោកវះកាត់ ដែលខុសពីគ្លីនិក និង ពេទ្យជំនាញទាំងឡាយ ដែលតែងតែលាក់បាំងនូវអ្វីខ្លួនធ្វើអោយខូចច្រមុះភ្ញៀវ ឬ ខុសបច្ចេកទេសក្នុងការវះកាត់។

ការបង្ហោះរបស់កាលពីថ្ងៃទី២៣ មីនា ឆ្នាំ២០២១ រឹតតែបង្ហាញកាន់តែច្បាស់ថាលោកហ៊ានបង្ហាញការពិត ដោយមានន័យថា ក្នុងចំណោមអ្នកទៅធ្វើច្រមុះ និង កែសម្ផស្សនៅក្នុងហាងគ្លីនិករបស់លោក គឺមិនមែនសុទ្ធតែបានផល១០០ភាគរយទេ។ យ៉ាងណាមិញ លោកតែងតែកែសម្រួលជូនអ្នកដែលមានបញ្ហានោះវិញដោយមិនគិតប្រាក់នោះទេ ខណៈដែលលោកក៏តែងបង្ហោះសុំទោសអ្នកទាំងនោះ ដែលខុសពីពេទ្យដទៃដែលមានតែសុំអង្វរកុំអោយអតិថិនបង្ហាញទិន្នន័យចេញក្រៅ តែសម្រាប់លោកគឺអ្នកខ្លះមិនដឹងផង បែរជាយកទិន្នន័យទាំងនោះមកបង្ហោះអោយគេដឹងឮ។ ភស្តុតាងមួយដែលធ្វើអោយគេមានការចាប់អារម្មណ៍គឺលោកបានសរសេរថា”ទិន្ន័យភ្ញៀវតុងមុី ដើមខែ3នេះចំនួន28នាក់ វះកាត់ជោគជ័យ ចំនួន24នាក់100% 4នាក់មានម្នាក់បរាជ័យ 3នាក់ទៀតល្អៀងក្បាលច្រមុះ និងគល់ និងមានបញ្ហាក្រហមកំពុង(ស្តិតក្នុងការតានដាន)បញ្ជាក់ ទិន្ន័យជោគជ័យ96%”។ លោកបានបង្ហោះទៀតថា”ដើម្បីភាពស្មោះត្រង់ និងទំនួលខុសត្រូវខ្ពស់តុងមុីនឹងបង្ហាញស្ថិតិ អ្នកមកវះកាត់ច្រមុះនៅតុងមុីទាំងអស់ជូនបងប្អូន ដោយទំនុកចិត្តមិនចាំបាច់ភ័យខ្លាច រលួយ រឺមានបញ្ហា”។ ការបង្ហោះរបស់លោកក៏ចាត់ទុកថាជាការបង្ហាញភាពពិតមួយដ៏កម្រ នៅក្នុងគ្លីនិកកែសម្ផស្ស ដែលខុសពីបណ្ដាហាងភាគច្រើន ដែលតែងតែធានាថា ១០០ភ្ញៀវជោគជ័យទាំង១០០ តែការពិតក៏មានអ្នកមានបញ្ហាដូចគ្នានោះ។