អង្គការ MSF ដំណើរការតួនាទីមនុស្សធម៌របស់ខ្លួនក្នុងការព្យាបាលអ្នកជម្ងឺរលាកថ្លើមប្រភេទ C នៅកម្ពុជាដូចដែលខ្លួនបានព្យាបាលអ្នកជំងឺជាង ១៨.០០០ នាក់នៅទូទាំងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ២០១៦។ មន្រ្តីនៅក្នុងអង្គការនេះបានបញ្ជាក់ថាការព្យាបាលអ្នកជំងឺកាលពីមុនមានភាពពិបាកហើយវាធ្លាប់ត្រូវបានព្យាបាលដោយវេជ្ជបណ្ឌិត។ តែទោះជាបែបនោះក៏ដោយ ក្រោយពីមានថ្នាំព្យាបាលមក វាត្រូវប្រើពេលព្យាបាលប្រហែល ១២ សប្តាហ៍ហើយអង្គការជាអ្នកចេញថ្លៃព្យាបាល។ ពួកគេបានបន្ថែមទៀតថាផ្នែកដែលពិបាកបំផុតក្នុងពេលឥឡូវនេះគឺការផ្តល់ឱ្យដល់មណ្ឌលវេជ្ជសាស្រ្តនិងឧបករណ៍ធ្វើតេស្តដើម្បីបញ្ជាក់ពីស្ថានភាពឆ្លងរ៉ាំរ៉ៃដែលអង្គការនេះមិនទាន់មាន ដោយសារតែតម្លៃវាថ្លៃពេក ដោយអំពាវនាវឱ្យក្រសួងសុខាភិបាលកម្ពុជាជួយផ្តល់ថវិកាដល់កម្មវិធីឆ្លើយតបថ្នាក់ជាតិ ជាមួយនឹងយុទ្ធនាការលើកកម្ពស់ការយល់ដឹងដើម្បីធ្វើតេស្តជំងឺរលាកថ្លើមប្រភេទ C ដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋ។