បន្ទាប់ពីបង្ហាញសាខាថ្មីដែលស្ថិតនៅក្បែរផ្សារសុវណ្ណា អ្នកឯកទេសផ្នែកសម្ផស្សគឺលោកស្រី រៃ សោភា ដែលជាអគ្គនាយិការ មជ្ឈមណ្ឌលថែរក្សាសម្ផស្ស Sophea Skincare ត្រូវគេកត់សម្គាល់ថាកាក់កបយ៉ាងខ្លាំងជាមួយនឹងសេវ៉ាកម្មសំខាន់ៗបន្ថែមផ្សេងទៀតគឺ ចាក់បង្រួមស្លាបច្រមុះ និងសេវាកម្មជាច្រើនទៀត ដោយមិនបាច់វះកាត់។ ទាំងហាងចាស់ និងហាងថ្មីរបស់លោកស្រី ត្រូវគេឃើញកកកុញដោយភ្ញៀវដែលមកទទួលសេវ៉ាកម្ម ជាក់ស្ដែងតាំងពីម៉ោង 9 ព្រឹកដល់ម៉ោង 7យប់ ភ្ញៀវរបស់លោកស្រីតម្រង់ជួរចាំចាប់លេខ។
លោកស្រី រៃ សោភា បានថ្លែងបញ្ជាក់ថា ហេតុផលដែលសេវ៉ាកម្មរបស់ខ្លួនទទួលបានការគាំទ្រខ្លាំងគឺដោយសារតែពេលកន្លងមក ការបង្រួមស្លាបច្រមុះ និងសេវ៉ាផ្សេងៗជាដើមសុទ្ធតែប្រើវិធីវះកាត់ ដែលវិធីថ្មីនេះគឺជាការបង្រួមតាមបែបកូរ៉េដោយប្រើថ្នាំប្រភេទល្អចាក់មិនបង្ករផលប៉ះពាល់ទៅថ្ងៃក្រោយ ហើយអាចបង្រួមបានស្អាតមួយជីវិត។ អ្វីដែលសំខាន់គឺសេវ៉ាមួយនេះ របស់លោកស្រីសុទ្ធតែចំណាយតិច និងមានគុណភាពខ្ដស់ ធ្វើឱ្យអតិថិជនភាគច្រើនពេញនិយម។
លោកស្រីបន្តថា សេវ៉ាដែលពេញនិយមខ្លាំងជាងគេនៅ Sophea Skincare គឺញិចមុន ម៉ាស្សាមុខ ព្យាបាលស្បែកមុខ និងចាក់បញ្ចូលវីតាមីនមុខជាដើមក្នុងនោះសេវ៉ាកម្មដេរផ្ជិតមុខខ្មូតក៏ល្បីល្បាញណាស់ដែរ។