ដ្បិតតែជាតារាអនឡាញ និង គ្រាន់តែជាអ្នកលក់ផលិតផលក៏ពិតមែន តែគេចាប់អារម្មណ៍ថា ម្ចាស់ប្រេនផលិតផលផល RNM ( អរ អែន អឹម) គឺអ្នកស្រី យ៉ែម ម៉ាលីស ក៍មានទម្រង់មុខទាក់ទាញ មិញចាញ់តារានោះដែរ ដោយរាល់ពេលតែខ្លួនម្ដងៗ គឺអ្នកស្រីទាក់ទាញអ្នកលេងហ្វេសប៊ុក អោយសរសើរមិនដាច់ពីមាត់។ អ្នកស្រី ក៏ត្រូវគេស្គាល់ថា គឺជាអ្នកជ្រោមជ្រែងកម្មវិធីប្រកួតបាល់ទាត់ និង មានក្រុមបាល់ទាត់ផ្ទាល់ខ្លួន ដោយមានទាំងក្រុមបុរស និង ក្រុមស្ត្រី នាពេលនេះផងដែរ។
អ្នកស្រី យ៉ែម ម៉ាលីស បានបញ្ជាក់ប្រាប់អ្នកលេងហ្វេសប៊ុកថា អ្នកស្រីគ្រាន់តែជាអតីតកូនអ្នកកសិករក្រីក្រមួយរូបនៅខេត្តព្រៃវែងប៉ុណ្ណោះ ហើយដោយសារតែការតស៊ូ ទើបអ្នកស្រីបានក្លាយជាម្ចាស់ហាងលក់សម្ភារៈកីឡា និង ផ្សារម៉ាលីស នៅស្រុកបាភ្នំ ខេត្តព្រៃវែង ហើយឈានដល់ក្លាយជាអ្នកអនឡាញ ដោយបើកក្រុមហ៊ុននាំចូលផលិតផលគ្រឿងសម្អាង។ ជាមួយនឹងភាពជោគជ័យ ស្របពេលអ្នកស្រី ក៏ចង់លើកស្ទួយនៅក្នុងវិស័យកីឡាបាល់ទាត់ផង ទើបអ្នកស្រីក៏បានលះបង់កម្លាំង និង ថវិការួមចំណែកជួយដល់កម្មវិធីប្រកួតកីឡាបាល់ទាត់ដណ្ដើមប្រាក់រង្វាន់មួយ នៅខេត្តព្រៃវែង ដោយការប្រកួតដែលបានធ្វើឡើងនោះ គឺអ្នកស្រីជាអ្នកជ្រោម និង ចំណាយថវិកា។ អ្នកស្រីក៏ជាអ្នកផ្គត់ផ្គង់សម្ភារៈកីឡានៅក្នុងការប្រកួតផងដែរ ដើម្បីជំរុញ និង លើកស្ទួយវិស័យបាល់ទាត់នៅក្នុងតំបន់នោះអោយមានការរីកចំរើន។ ហេតុផលដែលអ្នកស្រីបានជួយជ្រោមជ្រែងអោយមានការប្រកួតបាល់ទាត់នោះ គឺដោយសារក្ដីស្រលាញ់ និងចង់អោយក្មេងៗ បានចូលរួមលេងកីឡា ហើយជៀសផុតពីការសេពគប់មិនល្អ ក៏ដូចជាដើម្បីតក្សាសុខភាព។ ក្នុងមួយខែៗ អ្នកស្រីចំណាយមិនតិចដែរ ក្នុងការពង្រឹងក្រុមបាល់ទាត់ផ្ទាល់ខ្លួន ទាំងក្រុមបុរស និង ក្រុមនារី ដែលអ្នកស្រីបានបង្កើត។ អ្នកស្រីក៏តែងចំណាយពេលវេលា បង្ហាត់បង្ហាញក្មេងៗ អោយស្រលាញ់កីឡា អោយមានសីលធម៌ និង ចេះបរិច្ចាគ នៅពេលជួបជុំ ឬ មានកម្មវិធីម្ដងៗ។ អ្នកស្រីសប្បាយចិត្ត ដែលការលះបង់របស់ខ្លួន បានជួយអោយក្មេងៗ បានលេងកីឡា បង្កើនក្ដីស្រលាញ់ កម្លាំងសាមគ្គី ខណៈដែលអ្នកស្រី ក៏ត្រូវអ្នកលេងហ្វេសប៊ុកចាប់អារម្មណ៍ថា ក៏មានសកម្មចុះចែកសៀវភៅ ប៊ិក និង ថវិកាជួយដល់ក្មេងជារឿយៗ តាំងពីអ្នកស្រីមិនទាន់មានកេរ្តិ៍ឈ្មោះ និង មានគេស្គាល់ច្រើននៅក្នុងវិស័យអនឡាញផងដែរ។
អ្នកស្រី យ៉ែម ម៉ាលីស កាន់តែខ្ទរខ្ទារខ្លាំង ក្រោយពេលផលិតផល RNM Natural របស់អ្នកស្រី ក្លាយជាផលិតផលវាយលុកទីផ្សារនៅក្នុងវិស័យអនឡាញ ស្រពពេលដែលអ្នកស្រី ក៏តែងតែបង្អួតរូបសម្រស់ និង ធ្វើសកម្មភាពចែករំលែកក្ដីស្រឡាញ់អោយគេបានឃើញ នៅក្នុងវិស័យបាល់ទាត់។ អ្នកស្រីបានចាប់ផ្ដើមមានមុខ ក្រោយពេលបង្កើតជាក្រុមហ៊ុន និង ធ្វើអោយប្រេនផលិតផល RNM ក្លាយជាផលិតផលប្រកួតប្រជែងនៅលើទីផ្សារ ។ យ៉ាងណាមិញទម្រាំមកដល់ចំណុចនេះ អគ្គនាយិកាក្រុមហ៊ុន និង ជាម្ចាស់ប្រេនផលិតផលធម្មជាតិរូបនេះ ក៏ផ្ដើមចេញពីការតស៊ូ និង ការបំបាក់ទឹកចិត្តពីសំណាក់អ្នកជុំវិញខ្លួន មុនស្គាល់ជោគជ័យដូចគ្នា។ អ្នកស្រីគ្រាន់តែជាកូនកសិករមានជីវភាពមិនសូវល្អមួយ កាលពីអតីតកាលនៅខេត្តព្រៃវែងប៉ុណ្ណោះ ប៉ុន្តែគំនិត និង ការតស៊ូ បានធ្វើអោយអ្នកស្រី និង ស្វាមី ស្គាល់ពាក្យថា មាន ដោយក្រៅពីជាអគ្គនាយិកាក្រុមហ៊ុនអនឡាញ អ្នកស្រីក៏ជាម្ចាស់ផ្សារម៉ាលីស ដែលជាផ្សារលក់ទំនិញមួយកន្លែងនៅស្រុកបាភ្នំ ខេត្តព្រៃវែង និង មានអាជីវកម្មជាអ្នកលក់សម្ភារៈកីឡា ម៉ាលីស ស្ពត។