ទន្ទឹមនឹងការបំពាក់ឧបករណ៍លាងឈាមទំនើប តាមបែបស្តង់ដាជប៉ុននៅក្នុងទីតាំងថ្មី ហើយធ្វើអោយមានការគាំទ្រខ្លាំងពីសំណាក់អតិថិជននៅទូទាំងប្រទេសលើសេវាលាងឈាម មន្ទីរពហុព្យាបាលជប៉ុនឡាយហ្វ៍គី្លនិក ក៏ប្រកាសជ្រើសរើសបុគ្គលិកដែលមានជំនាញច្បាស់លាស់ឲ្យចូលបម្រើការងារជាច្រើននាក់ផងដែរ លើផ្នែកគិលានុបដ្ឋាក។
នេះជាការប្រឡងជ្រើសរើសបុគ្គលិកអោយចូលបម្រើការងារជាផ្លូវការមួយ ដែលក្រៅពីដើម្បីពង្រីកសេវាព្យាបាលរបស់ខ្លួន ក៏ជាការផ្ដល់ឱកាសអោយអ្នកមានឯកទេសក្មេងៗ ដែលមានសមត្ថភាពបានក្លាយជាបុគ្គលិកនៅក្នុងមន្ទីរពហុព្យាបាលដ៏ធំនេះ ផងដែរ។
យោងតាមការប្រកាសអោយដឹង កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ មន្ទីរពហុព្យាបាលជប៉ុនឡាយហ្វ៍គី្លនិក បានបើកការប្រឡងជ្រើសរើសបុគ្គលិកខាងផ្នែកគិលានុបដ្ឋាកជាទ្រង់ទ្រាយធំមួយ ដើម្បីជ្រើសរើសអ្នកជំនាញឲ្យចូលបម្រើការងារ ទន្ទឹមនឹងទីតាំងថ្មី ត្រូវបានគេដឹងថាបានបើកសម្ពោធយ៉ាងធំ នៅផ្ទះលេខ ៤០ B , ៤០ C ផ្លូវលេខ ១៣៨ សង្កាត់ ផ្សារដេប៉ូ ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ផេកផ្លូវការដែលមានឈ្មោះថា«មន្ទីរពហុព្យាបាល ជប៉ុន ឡាយហ្វ៍» បានសរសេរបង្ហោះអោយដឹងពីការប្រឡងជ្រើសរើសបុគ្គលិកខាងផ្នែកគិលានុបដ្ឋាកនោះ ខណៈដែលការប្រឡងក្រោមការរៀបចំរបស់មន្ទីរពហុព្យាបាល ជប៉ុន ឡាយហ្វ៍ ដែលជាការផ្ដល់ឱកាសអោយអ្នកឯកទេសក្មេងៗបានចូលបម្រើការងារនោះ ក៍មានអ្នកមានជំនាញជាច្រើននាក់ចូលរួមប្រកួតប្រជែង។ អ្នកនាំពាក្យរបស់ មន្ទីរពហុព្យាបាលខាងលើបញ្ជាក់ថា ការប្រឡងជ្រើសរើស បុគ្គលិកឲ្យចូលបម្រើការងារផ្នែកគិលានុបដ្ឋាក ក៏ដោយសារតែមានអតិថិជន ជាអ្នកជំងឺច្រើនឡើងគាំទ្រមន្ទីរពហុព្យាបាល ដែលធ្វើអោយគ្លីនិកទាំងមូលប្រឈមនឹងកង្វះបុគ្គលិកបម្រើការងារនាពេលចុងក្រោយ និង ដោយសារតែគ្លីនិកក៏មិនចង់ធ្វើការជ្រើសរើសបុគ្គលិកដោយមិនមានការប្រកួតប្រជែងអោយត្រូវស្ដង់ដារ ទើបនាំអោយមានរៀបចំការប្រឡង ដោយមិនខ្វល់ការខាតពេល និងចំណាយថវិកា។ នៅមិនទាន់មានការបញ្ជាក់ថាបេក្ខភាពជាអ្នកប្រលងរហូតដល់ប៉ុន្មាននាក់ នឹងត្រូវកំណត់អោយចូលបម្រើក្រោយបញ្ចប់ការប្រឡងនោះទេ ប៉ុន្តែផ្អែកតាមតម្រូវការ គឺនឹងអាចមានច្រើន ដែលនឹងទទួលឱកាសក្លាយជាបុគ្គលិករបស់គ្លីនិក។
គួរបញ្ជាក់ថា ជប៉ុនឡាយហ្វ៍គ្លីនិក មានសេវាកម្ម លាងឈាម ពិនិត្យជំងឺទូទៅ និង តំរងនោម ពិនិត្យអេកូ វាស់ចង្វះបេះដូង ដោយការពិនិត្យ គឺមានម៉ាស៊ីនវិភាគរាងកាយ ប្រកបតាមស្តង់ដារបស់ជប៉ុន ។ ដោយឡែក កាលពីព្រឹកថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០១៨ គ្លីនិក បានធ្វើពិធីសម្ភោធមន្ទីរពហុព្យាបាលជប៉ុន ឡាយហ្វ៏សាខាថ្មីយ៉ាងធំ ដោយមានការចូលរួមពី លោកបណ្ឌិត ឡី សុភាព ប្រធានសហព័ន្ធវិជ្ជសាស្ត្រ ឱសថសាស្ត្រ និងទន្តសាស្ត្រកម្ពុជា, ឧត្ដមសេនីយ៍ត្រី អ៊ុក ញ៉ាន អនុប្រធាននាយកដ្ឋានស្ថាបនា និង វិស្វកម្ម នៃក្រសួងមហាផ្ទៃ, លោកស្រីវេជ្ជបណ្ឌិត ខេង កណ្ណិការ អគ្គនាយិកាមន្ទីរពហុព្យាបាលជប៉ុន ឡាយហ្វ៏, និងលោក ហ៊ុល រឿន នាយកប្រតិបត្តិសមាគមអ្នកលក់ឱសថកម្ពុជា អមដោយភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ៕