លេបថ្នាំ​ផ្តាសាយ​ក្នុងពេល​មាន​ផ្ទៃពោះ គ្រោះថ្នាក់​ដល់​ទារក​ឬទេ?

0

ដំណាក់កាល​មាន​ផ្ទៃពោះ​ស្ត្រី​អាច​ងាយ​ប្រឈម​នឹង​ជំងឺផ្សេងៗ ដោយសារតែ​ការផ្លាស់ប្តូរ​នៃ​អ័រម៉ូន​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​ការពារ​រាងកាយ​ចុះ​ទន់ខ្សោយ។

ជាពិសេស​ជំងឺ​គ្រុនផ្តាសាយ ត្រូ​វា​បាន​គេ​ចាត់ទុកជា​ជំងឺ​ដ៏​ធ្ងន់ធ្ងរ​បំផុត​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ព្រោះ​ប្រសិនបើ​ប្រើ​ថ្នាំ​ផ្តេសផ្តាស​អាចមាន​គ្រោះថ្នាក់​ដល់​ទារក។ ជំងឺ​នេះ​អាច​ឆ្លង​តាមរយ:ម្ហូបអាហារ ទឹក ខ្យល់ ដែល​ប៉ះពាល់​ដល់​ប្រព័ន្ធ​ភាពស៊ាំ និង​កើតមាន​រោគសញ្ញា​មួយចំនួន។

តើ​ការ​លេបថ្នាំ​ព្យាបាល​ជំងឺ​គ្រុនផ្តាសាយ ក្នុងពេល​មាន​ផ្ទៃពោះ​មាន​សុវត្ថិភាព​ដែរ​ទេ?

អ្នកស្រាវជ្រាវ​បានធ្វើការ​ស្ទាបស្ទង់​ទៅលើ​ស្ត្រី​មាន​ផ្ទៃពោះ​ជាង ៦,០០០នាក់ ដែល​ឆ្លង​ជំងឺ​គ្រុនផ្តាសាយ និង​ផ្តល់​ថ្នាំ​កម្រិត​ស្រាល​ដល់​ពួកគេ​ដើម្បី​កាត់បន្ថយ​រោគសញ្ញា។ អ្នកស្រាវជ្រាវ​បាន​រកឃើញថា ការប្រើ​ថ្នាំ​ត្រឹមត្រូវ​ក្នុង​កម្រិត​ស្រាល មិនមាន​ហានិភ័យ​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ និង​ទារក​ដែល​មិនទាន់​កើត​នោះទេ។

ទោះជា​យ៉ាងណាក៏ដោយ អ្នកស្រាវជ្រាវ​ក៏បាន​បន្ថែមទៀតថា នៅពេល​កើត​ជំងឺ​គ្រុនផ្តាសាយ​ស្ត្រី​មា​ផ្ទៃពោះ​គួរតែ​ប្រើ​ថ្នាំ​តាម​វេជ្ជបញ្ជារ​គ្រូពេទ្យ និង​កម្រិត​ថ្នាំ​គួរតែ​កំណត់ដោយ​គ្រូពេទ្យ​ផងដែរ។

សូម​ចាំ​ថា ការប្រើប្រាស់​ថ្នាំ​គ្មាន​វេជ្ជបញ្ជារ​ត្រឹមត្រូវ អាច​បង្ក​គ្រោះថ្នាក់​ដល់​ទារក​ក្នុង​ផ្ទៃ បើ​ធ្ងន់ធ្ងរ​អាច​រលូត​បាន៕