កាលពីព្រឹកថ្ងៃទី ១៣ កញ្ញា ឆ្នាំ២០២៥ ផលិតផលដ៏ល្បីប្រចាំប្រទេសកូរ៉េ គឺ BE’ BALANCE បានប្រកាសបើកដំណើរការយ៉ាងអធឹកអធម នៅទីប្រជុំជនតំបន់បឹងកេងកង ស្របពេលដែលមានការវិភាគថា ក្រោយពេលផលិតផលរបស់ផ្ទះលេខ២ ត្រូវបានប្រជាជនខ្មែរធ្វើពហិកា ប្រជាជនខ្មែរ មិនត្រឹមតែមិនមានផលិតផលដែលមានគុណភាពប្រហាក់ប្រហែលនឹងផលិតផលផ្ទះលេខ២ប្រើប្រាស់តែប៉ុណ្ណោះទេ គឺមានផលិតផលគ្រឿងសម្អាងដែលមានគុណភាពល្អជាង ប្រេនលំដាប់ពិភពលោកសម្រាប់ប្រើអោយមានទំនុកចិត្តជាងយ៉ាងសំបូរបែបដែលបង្ហាញយ៉ាងច្បាស់ ទោះគ្មានផលិតផលសៀមមួយជីវិត ក៏ខ្មែរមិនខ្វះផលិតផលប្រើ ហើយជាផលិតផលដែលល្អជាងដាច់ និង មានការទទួលស្គាល់លំដាប់ពិភពលោកទៅទៀត។
លោកស្រី Real Sopheavin ហៅ សុភាមេត្តា បានលើកឡើងថា មូលហេតុតែមួយគត់ ដែលលោកស្រីសម្រេចចិត្តនាំយកផលិតផល
BE’ BALANCE មកកាន់ស្រុកខ្មែរ គឺដោយសារយែផលិតផលនេះ គឺជាម៉ាកយីហោល្បីឈ្មោះនៅក្នុងប្រទេសកូរ៉េ ដែលកំពុងចរាចរនៅប្រមាណ២០ប្រទេស ហើយត្រូវបានប្រទេសចំនួន៥នៅអាស៊ី ទទួលបានសិទ្ធិចែកចាយផ្ដាច់មុខ ដូចជាជប៉ុន រុស្ស៊ី វៀតណាម ម៉ាឡេ និង កម្ពុជា ដែលមានន័យថា ចាប់ពីពេលនេះតទៅ កម្ពុជាក៏មានគ្រឿងសម្អាង BE’ BALANCE សម្រាប់បំពេញតម្រូវការ។
ផលិតផលនេះ បានចែកចាយនៅលើពិភពលោករយៈពេល២០ឆ្នាំមកហើយ ហើយថោយសារតែចង់អោយបណ្ដាអ្នកវិនិយោគិននៅក្នុងប្រទេសកូរ៉េ និង នៅបណ្ដាប្រទេសជាដៃគូផ្សេងៗ ដើម្បីអោយចាប់អារម្មណ៍នឹងកម្ពុជា ក៏ដូចជាចង់បង្ហាញថា កម្ពុជាក៏មានលទ្ធភាពទិញសិទ្ធិផ្ដាច់មុខផលិតផលលំដាប់ៗ មិនចាញ់ប្រទេសមួយចំនួន។ នៅក្នុងពិធីសម្ពោធនោះ ក៏មានវត្តមានលោក Jung man sung ជាCEO មកពីកូរ៉េ និង ម្ចាស់កម្មសិទ្ធិមកពីប្រទេសវៀតណាម ចូលរូមក្នុងពិធីកាត់ខ្សែបូរផងដែរ។
លោកស្រីថា វត្តមាន BE’ BALANCE មិនត្រឹមតែនាំយកផលិតផលដ៏ល្អនេះ កាដូជូនដល់ប្រជាជនកម្ពុជា អោយបានប្រើប្រាស់កុំអោយពិបាកទៅចំណាយទិញផ្ទាល់ពីប្រទេសកូរ៉េ និង ពីប្រទេសធំៗ ចាប់ពីពេលនេះតទៅតែម្យ៉ាងនោះទេ តែក្រុមហ៊ុនរបស់លោកស្រី ក៏ទទួលធ្វើប្រេនថ្មីពីរោងចក្រកូរ៉េ សម្រាប់អ្នកចង់ផលិតគ្រឿងសម្អាង ដែលជាផលិតផលកូរ៉េផងដែរ។
លោកស្រីក៏ប្រកាសជាចំហរថា នឹងយកផលចំណេញដែលបានពីការនាំចូលផលិតនេះ ជួយជាប្រយោជន៍ដល់សង្គម ជួយបរិច្ចាគជួយដល់សង្គម ដើម្បីជាការសងគុណចំពោះអតិថិជនដែលបានគាំទ្រ និង បន្តជួយដល់បងៗវិរៈកងទ័ព ដូចដែលលោកស្រីបានធ្វើកន្លងមក ដើម្បីរួមចំណែកចែករំលែកនូវអំពើល្អក្នុងសង្គមផងដែរ។
លោកស្រីបានបង្កើតពាក្យស្លោកមួយថា « ផលិតផលល្អ បង្កើតដោយមនុស្សល្អ» ដែលមានន័យថា គាំទ្រផលិតផលរបស់លោកស្រី គឺក្រៅពីទទួលបាននូវផលិតផលដែលមានគុណភាព ក៏ជាការរួមគ្នាកសាងអំពើល្អ ជួយដល់សង្គម។