ខួបប្រចាំឆ្នាំ Dr.Tiara លេងឈុតធំក្នុងឆ្នាំនេះ

0

ខុសពីឆ្នាំកន្លងទៅ ដែលក្រុមហ៊ុន K-DTC ដែលគេស្គាល់ថា ជាក្រុមហ៊ុនចែកចាយផលិតផល Dr.Tiara បានរៀបចំព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់ខ្លួន ធំដុំដាច់ខុសពីរាល់ដងតែម្ដង ដោយក្រៅពីផ្ដល់ឱកាសអោយតំណាងឆ្នើមៗ បានមកជួបជុំគ្នា បានមកទទួលកាដូ មកទទួលលិខិតសរសើរ តែក៏បានប្រមូលផ្ដុំសុទ្ធតែតារាល្បីៗ អោយមកជួបជុំគ្នា ធ្វើអោយអ្នកចូលរួមទាំងអស់ បានសប្បាយរីករាយ និង បង្កើតឱកាសអោយអ្នកតំណាង បានជួបដោយផ្ទាល់ជាមួយ បុគ្គលល្បីៗទាំងនោះផងដែរ។

ធៀបនឹងឆ្នាំកន្លងទៅ ការរៀបចំកាលពីថ្ងៃទី៧ ធ្នូ ឆ្នាំ២០២៤ ឆ្នាំនេះ គឺក្រុមហ៊ុន Dr.Tiara លេងធំ ដោយគេឃើញវត្តមានតារាល្បីៗសុទ្ធតែ អ្នកនាង មាស សុខសោភា, លោក ទេព រិន្ទដារ៉ូ, លោក សុគន្ធ ថេរ៉ាយុ, កញ្ញា រ៉ូលីន, កញ្ញា ហេង កែវនីតា ពិធីការិនីប៉ុស្តិ៍បាយ័ន, កញ្ញា ជេស៊ីកា , ក្រុមរ៉េនឌី ដារ៉ា និង Influencers ល្បីៗរាប់មិនអស់ផ្សេងទៀត។

ក្រោយការប្រកាសអោយស្គាល់ពីផលិតផលថ្មី រួមមានកាហ្វេ និង ម្សៅផាត់ ក្រុមហ៊ុនក៏រៀបចំចែកលិខិតសរសើរ ចាប់រង្វាន់ធំជាការលើកទឹកចិត្ត និង រៀបចំអាហារប៊ូហ្វេ អោយទទួលទានយ៉ាងឆ្ងាញ់មាត់ផង។

អ្នកនាង សៀង ស្រីពេជ្រ, អ្នកនាង អយ ស៊ីណេត និង អ្នកនាង ចាន់ មុន្នី ជា CEO ទាំង៣ប្រចាំក្រុមហ៊ុន បានបង្ហាញនូវការកោតសរសើរយ៉ាងខ្លាំង ដែលក្រុមហ៊ុនមួយនេះ កាន់តែទទួលជោគជ័យពីមួយជំហានទៅមួយជំហាន ខណៈដែលអ្នកទាំង៣ ក៏ឃើញពីការរីកចំរើនរបស់កូនក្រុម ក្រោយពេលក្រុមហ៊ុនបញ្ចេញផលិតផលល្អៗជាច្រើនមុខ ហើយលក់សុទ្ធតែដាច់ ស៊ឹងរកស្តុកមិនឃើញ ដែលធ្វើអោយស្ត្រីខ្មែរ ជាដៃគូសហការរបស់ក្រុមហ៊ុន មានចំណូល។

អ្នកទាំង៣ថាភាពជោគជ័យរបស់ផលិតផល Dr.Tiara គឺដោយសារ ក្រុមហ៊ុនមានគ្លីនិកថែរក្សាសម្រស់ធំមួយ ក្រោមការដឹកនាំរបស់ជនជាតិកូរ៉េ ហើយមានអ្នកឯកទេសផ្នែកស្បែក និង សម្ផស្ស ស្រាវជ្រាវបានផលិតផលល្អៗ ដែលធ្វើអោយការចរាចរណ៍របស់លោកស្រី និង កូនក្រុម រកចំណូលបានមិនលំបាក។

អ្នកទាំង៣ ក៏សប្បាយចិត្តផងដែរ ដែលបានធ្វើជា CEO ប្រចាំក្រុមហ៊ុនផង ហើយបានជួបសុទ្ធតែតារាល្បីៗ នៅក្នុងពិធីជប់លៀងប្រចាំឆ្នាំ នៅក្នុងឆ្នាំនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here