កាលពីថ្ងៃទី៩ ធ្នូ ឆ្នាំ២០២៣ ស្ថាប័ន Miss Grand Cambodia ក្រោមការគ្រប់គ្រងរបស់ លោកស្រី អ៊ឹម សុគន្ធា បានធ្វើសន្និសីទសារព័ត៌មានយ៉ាងអធឹកអធម ដើម្បីបើកបង្ហាញពីអ្នកទិញសិទ្ធិប្រចាំខេត្តរាជធានី ចំនួន៥រូប ដើម្បីផ្ដល់សិទ្ធិអោយអ្នកទាំង៥ អាចបើកការប្រកួតជ្រើសរើសបេក្ខនារីតំណាងខេត្តបាន ដើម្បីក្លាយជាផ្នែកមួយសម្រាប់ Miss Grand Cambodia ឆ្នាំ២០២៤។
ក្នុងនោះ បវរកញ្ញា Top5 Miss Grand Cambodia 2023 ចូលរួមផងដែរ។ PD ឬ តំណាងខេត្តដែលត្រូវបានប្រកាសនាពេលនោះ រួមមាន PD ខេត្តរតនៈគីរី, PD ខេត្តកំពុងចាម, PD ខេត្តសៀមរាប, PD រាជធានីភ្នំពេញ, និង PD ខេត្តកំពង់ឆ្នាំង។ ស្ថាប័ននេះក៏ប្រកាសបន្តជ្រើសរើស PD សម្រាប់ខេត្តដែលនៅសល់ និង ប្រកាសបើកទ្វារទទួលស្ពុនស័រផងដែរ៕