កាលពីថ្ងៃទី១៥ កក្កដា ឆ្នាំ២០២៣ ក្រុមហ៊ុន Dr. Tiara បានបញ្ចេញផលិតផលថ្មីមួយម៉ាកទៀតហើយ គឺ BB Cream ដោយមានអគ្គនាយិកា គឺលោកស្រី Kim Hee Yun គីម ហ៊ីយ៊ុន ដែលជាជនជាតិកូរ៉េ ចូលរួមក្នុងការបើកសម្ពោធផងដែរ។ ក្នុងនោះ CEO ខ្មែរចំនួន៤រូប ក៏បានដឹកនាំតំណាងឆ្នើមៗរបស់ខ្លួន ចូលរួម ដែលធ្វើអោយពិធីទាំងមូល មានភាពអធឹកអធម។
លោកស្រី អគ្គនាយិការ Kim Hee Yun គីម ហ៊ីយ៊ុន បានថ្លែងបញ្ជាក់ថា BB Cream ដែលបានប្រកាសឡើងនេះ គឺជាផលិតផលដែលលោកស្រីបានតាំងចិត្តផលិតឡើង ដើម្បីជួយការពារ និង ថែទាំស្បែកមុខរបស់បុរសស្ត្រី អោយមើលទៅឃើញសម៉ត់រលោង និង ទន់រលោង ជាពិសេសអ្នកចង់បានផលិតផលល្អ ដែលប្រើទៅស្អាតដូចធម្មជាតិ។
ផលិតផលនេះ ក៏ជាការរួមចំណែកបន្ថែមពីលើផលិតផលដែលជោគជ័យស្រាប់ អោយកាន់តែមានឱកាសទទួលបានការគាំទ្រ និង អាចអោយស្ត្រីកម្ពុជា ដែលជាតំណាងរបស់ផលិតផល របស់ដុកទ័រ ធារ៉ា គ្រប់ប្រភេទ កាន់តែអាចរកចំណូលបានកើនឡើង។
លោកស្រីថា BB Cream ដែលបានបង្ហាញខ្លួននេះ ក៏បានដាក់លក់នៅតាមមន្ទីរពេទ្យមួយចំនួននៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលបញ្ជាក់ពីគុណភាពយ៉ាងច្បាស់ថា គឺជាផលិតផល ដែលមានការទទួលស្គាល់ ដោយក្រុមអ្នកជំនាញសុខាភិបាល ក្នុងការថែរក្សាស្បែកមុខ និង គ្មានផលប៉ះពាល់។
លោកស្រីថា ផលិតផលនេះ ក៏មានការទទួលស្គាល់ ដោយក្រុមហ៊ុន Samsung ដែលជាក្រុមហ៊ុនទទួលស្គាល់ពីស្ដង់ដាគុណភាព មុនបោះជំហានមកដល់កម្ពុជា និង ទទួលស្គាល់គុណភាពដោយស្ថាប័នពាក់ព័ន្ធ នៅកម្ពុជា៕