អគ្គនាយិការបស់ក្រុមហ៊ុនសម្រស់ធម្មជាតិ នួន ស៊ុន្ទរី ហៅស្រីអូន បានប្រកាសតាមរយៈបណ្តាញសង្គមហ្វេសប៊ុកថា នឹងមានការចែកកាដូហ្វ្រីៗរហូតដល់ទៅ១ម៉ឺនឈុត ដើម្បីអបអរគម្រប់ខួប 7 ឆ្នាំ របស់ក្រុមហ៊ុនសម្រស់ធម្មជាតិក្នុងព្រឹត្តិការណ៍ Mega Sales ដ៏ធំបំផុត ដែលនឹងធ្វើឡើងនៅទីតាំងផ្សារទំនើប K Mall ។ គួរបញ្ជាក់ផងដែរថា ការចែកជូននេះគឺធ្វើដោយសេរី ដូច្នេះអ្នកដែលចូលរួមព្រឹត្តិការណ៍មួយនេះគឺសុទ្ធតែអាចទទួលបានកាដូ កាហ្វេពពុះ និង តែសាច់ស្អាត នេះគ្រប់ៗគ្នាតែម្តង។
យ៉ាងណាមិញ ក្រៅពីមានការចែក កាហ្វេពពុះ និង តែសាច់ស្អាត ១ ម៉ឺនឈុត ក្នុងនោះផងដែរក៏មានកម្មវិធី Mega Sale ដ៏ធំបំផុត លក់បញ្ចុះតម្លៃទៅលើផលិតផលគ្រប់មុខរបស់ក្រុមហ៊ុនសម្រស់ធម្មជាតិ ការទិញផលិតផល ១ថែម១ លេងហ្គេមឈ្នះរង្វាន់ ការសាកល្បងហាត់គុនល្បុក្កតោ និងការផ្តល់ជូនពិសេសផ្សេងៗទៀតដែលមិនធ្លាប់មានពីមុនមក។
ក្នុងនោះក៏មានការប្រគុំតន្រ្តីរយៈពេល៣ថ្ងៃពេញពីសំណាក់តារាល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជារួមមាន លោកដួងវិរៈសិទ្ធ នាយពាក់មី នាយចឺម លោក ថុលសុភិទិ លោក ស៊ឹមពន្លឺ លោក នាង ដាវីន លោក ថម លោក បាលី លោក មិថុនា កញ្ញាអាតី វាយម៉ាលុយ និងកញ្ញាម៉ាម៉ា និងតារាកំប្លែងល្បីៗជាច្រើនរូបដូចជា លោក ពាក់មី លោកគ្រឿន លោកចាបចៀន អ្នកនាងកាតុ និងអាយដលតូច គ្រួសារ អ៊ែលលី ប៊ែលឡា ផងដែរ។
គួរបញ្ជាក់ផងដែរថា ស្រីអូន សម្រស់ធម្មជាតិ តែងតែមានអ្វីដែលប្លែកនិង មាននូវការចែកជូនសេចក្តី ស្រលាញ់ទៅកាន់សំណាក់អតិថិជន ក៏ដូចជា Fan Fan របស់គាត់ផងដែរ។ ចង់ជ្រាបកាន់តែច្បាស់ សូមចូលទៅមើលព័ត៌មានលំអិតនៅក្នុងផេក ស្រីអូនសម្រស់ធម្មជាតិ។