ជារឿងមួយដ៏អស្ចារ្យ និង ពិតជាមានមោទនភាពចំពោះវត្តមានក្រុមហ៊ុន Morea ដែលត្រូវបានគេស្គាល់ថាជាក្រុមហ៊ុននាំចូលផលិតផលថែរក្សាសម្រស់សុទ្ធៗមកពីប្រទេសកូរ៉េ បានបើកសម្ភោធជាផ្លូវការនូវអាគារពានិជ្ជកម្មរបស់ខ្លួនថ្មីមានទីតាំងស្ថិតនៅជិតផ្សារដីហុយព្រមគ្នាជាមួយនឹងការប្រកាសជាសាធារណៈក្នុងការនាំចូលនូវផលិតផលថ្មីរបស់ Morea មកចរាចរណ៍លើទីផ្សាកម្ពុជា កាលពីព្រឹកថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២៣ថ្មីៗនេះ។
នៅក្នុងកម្មវិធីយ៉ាងឱឡារិកនេះ ក៏បានរៀបចំជាពិធីជប់លៀងប្រចាំឆ្នាំ អមដោយការចូលរួមពីសំណាក់ភ្ញៀវកិត្តយសអ្នកមុខអ្នកមាត់ដែលជាសហគ្រិនល្បីៗ ក៏ដូចជាការចែកពានរហូតដល់៦០ពាន ជូនដល់តំណាងឆ្នើមៗ ហើយវត្តមានតារាល្បីៗ ដូចជា តារាចម្រៀង លោក លីម តិចម៉េង កញ្កា រ៉េត ស៊ូហ្សាណា និង កញ្ញាឯកជាច្រើនរូប ដូចជា កញ្ញា លីវ ជីលី ញ៉ំាងឱ្យកម្មវិធីមួយនេះកាន់តែកក្រើក និង ពោពេញដោយស្នាមញញឹមផងដែរ។
ថ្វីត្បិតតែកម្ពុជាបាននាំចូល ផលិតផល មូរៀ មកពីប្រទេសកូរ៉េក្រោយប្រទេសដ៏ទៃពិតមែន ប៉ុន្តែ មូរៀ ក៏ត្រូវបានគេកត់សម្គាល់ថាមានការទទួលស្គាល់យ៉ាងខ្លាំងពីសំណាក់អតិថិជនដោយផ្អែកទៅលើគុណភាព ពិសេស គឺទំនួលខុសត្រូវខ្ពស់ចំពោះអតិថិជន ដែលជាផ្នែកមួយដ៏សំខាន់ខុសប្លែកពីគេត្រង់ក្រៅពីជាផលិតផលសុទ្ធមកពីកូរ៉េ ដែលមានគុណភាព ក៏មានការធានាសុវត្ថិភាព ពីស្ថាប័នសុខភាពអន្តរជាតិរបស់កូរ៉េផងដែរពីក្រុមហ៊ុន សាំសុង ដែលជាក្រុមហ៊ុនយក្សដ៏ធំរបស់កូរ៉េ។
អ្វីដែលកាន់តែភ្ងាក់ផ្អើលជាងនេះទៅទៀតនោះគឺត្រឹមរយៈពេលខ្លី ម៉ូរៀ អាចសម្រេចបាននូវសមិទ្ធផលរបស់ខ្លួនដ៏ល្អឯក គឺអាគារពាណិជ្ជកម្មនេះ! គួរបញ្ជាក់ផងដែរថានេះជារឿងដែលនឹកស្មានមិនដល់មួយសម្រាប់ក្រុមហ៊ុនដ៏ថ្មីស្រឡាងមួយនេះ។ ហើយរាល់សមិទ្ធផលទាំងនេះគឺកើតឡើងដោយសារសន្ទុះនៃការគាំទ្ររបស់បងប្អូនដែលបានបំបែកកំណត់ត្រាធ្វើឲ ផលិតផល Morea របស់កម្ពុជាយើងក្លាយជាអ្នកតំណាងឲ្យ Morea លើសាកលលោកទាំងមូល។
នេះគឺជាសារមួយដ៏មានសារៈសំខាន់ក្នុងការអបអរសាទរ និងអរគុណទៅកាន់អតិថិជនដែលនិយមប្រើប្រាស់ផលិតផលសុទ្ធរបស់ប្រទេសកូរ៉េ ជាមួយគ្នានោះផងដែរ ចំពោះបងប្អូនដែលមិនទាន់បានសាកល្បងខូឡាជែនដែលមានការធានាពីក្រុមហ៊ុនសាំសុងមួយនេះគឺបងប្អូនអាចតាមដាននៅក្នុងផេកផ្លូវការរបស់មូរៀជាមុនសិនបាន។