ជំនួបម្ចាស់អាជីវកម្មល្បីៗក្នុងព្រឹត្តិការណ៍ Ladies Fair 2022 កក្រើកផ្សារទំនើបAeon2

0

កាលពីថ្ងៃទី២ ធ្នូ ឆ្នាំ២០២២ ព្រឹត្តិការណ៍ពិពរណ៌នារី ក្រោមការរៀបចំរបស់ក្រុមហ៊ុន 360 Event និង ជាការឧបត្ថម្ភផ្ដាច់មុខ ដោយក្រុមហ៊ុន T&L Natural បានបង្ហាញខ្លួនហើយ ដោយមានម្ចាស់អាជីវកម្មធំៗជាច្រើនចូលរួម។ ពិធីនេះនឹងដំណើរការរហូតដល់ ល្ងាចថ្ងៃទី៤ ធ្នូ ដោយក្នុងពិធីទាំងមូល ក៏មានការដាក់តាំងបង្ហាញនូវផលិតផលសម្រស់ និង ផលិតផលនារីដូចជាកាបូបខ្មែរ និង ផលិតផលសុខភាពជាច្រើនមុខ អមដោយការលក់បញ្ចុះថ្លៃយ៉ាងពិសេស។ ព្រឹត្តិការណ៍នេះ ក៏មានវត្តមានតារាល្បីៗ និង តារាតំណាងផលិតផលនីមួយៗចូលរួមផងដែរ ខណៈដែលការរៀបចំឆ្នាំនេះ គឺមានការចូលរួមសុទ្ធតែម្ចាស់ប្រេនធំៗ និង មានចំនួនច្រើនស្ដង់គួរអោយកត់សម្គាល់។ ព្រឹត្តិការណ៍ក៏ជាជំនួបផលិតផលល្អៗ ដើម្បីជាជម្រើសរបស់នារីផងដែរ ក្នុងរយៈពេលទាំង៣ថ្ងៃដែលធ្វើការតាំងពិពរណ៌នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here